ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋាភិបាលហ្វីលីពីនឱ្យជនជាតិហ្វីលីពីនដែលគ្មានឯកសារចាកចេញពីម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការបរទេស ( DFA ) របស់ហ្វីលីពីនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ដល់ជនជាតិហ្វីលីពីន ដែលគ្មានឯកសាររាប់ពាន់នាក់ដែលស្នាក់នៅខុសច្បាប់ក្នុងប្រទេសម៉ាឡេស៊ីថា ការបង្ក្រាបជនអន្តោ ប្រវេសន៍ទូទាំងប្រទេសគេរំពឹងថា នឹងធ្វើយ៉ាងឆាប់នៅថ្ងៃសុក្រនេះ។

ឯកអគ្គរដ្ឋទូតហ្វីលីពីន នៅម៉ាឡេស៊ី លោក ឆាល ហ្សូសេ ( Charles Jose ) បាននិយាយថា កម្មវិធីលើកលែងទោសរបស់ម៉ាឡេស៊ីបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍នេះ ។ DFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយកម្មវិធីលើកលែងទោសរបស់ម៉ាឡេស៊ី ដែលបានបញ្ចប់( កាលពីថ្ងៃព្រហស្បតិ៍ ) នេះ DFA កំពុងប្រាប់ដល់ជនជាតិហ្វីលីពីននៅទីនោះឱ្យដឹងថា ពួកអាជ្ញាធរនឹងបើកធ្វើការបង្ក្រាបជនអន្តោប្រវេសន៍ នៅទូទាំងប្រទេសយ៉ាងឆាប់នៅថ្ងៃស្អែក ( ថ្ងៃសុក្រ ) នេះ ។

DFA បានចេញការណែនាំនេះ បន្ទាប់ពីពួកអាជ្ញាធរក្នុងទីក្រុងគួឡាលំពួរបានប្រកាសកាលពីថ្ងៃ ព្រហស្បតិ៍ថា នឹងលែងមានការពន្យារណាមួយចំពោះកម្មវិធីនិទេស ដោយស្ម័គ្រចិត្តដែលគេបានបើកធ្វើក្នុងឆ្នាំ ២០១៦ នោះទៀតហើយ ។ នៅក្នុងសេចក្តីរាយការណ៍របស់លោកទៅឱ្យ DFA ក្នុងក្រុងម៉ានីលនោះ លោក ហ្សូសេ បាន និយាយថា ស្ថានទូតហ្វីលីពីនបានជួយដល់ប្រជាជនហ្វីលីពីន ៥.៨៤៤ នាក់ហើយចាប់តាំងពីកម្មវិធីលើក លែងទោសត្រូវបានគេប្រកាសកាលពីក្នុងខែមករាឆ្នាំ ២០១៦ ។

លោក ហ្សូសេ បាននិយាយថា យើងកំពុងរំលឹកដល់ជនរួមជាតិរបស់យើងក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសជនទាំងឡាយដែលគ្មានឋានៈជនអន្តោប្រវេសន៍ស្របច្បាប់ថា កម្មវិធីលើកលែងទោសនឹង បញ្ចប់នៅថ្ងៃនេះ ។ លោក​ ហ្សូសេ បាននិយាយថា ចំនួននេះនឹងតំណាងឱ្យមិនដល់មួយភាគផងនៃប្រជាជនហ្វីលីពីន ដែលគ្មានឯកសារប្រមាន៤០០.០០០នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ។

ស្ថានទូតនេះក៏បាននឹងកំពុងផ្សព្វផ្សាយផងដែរ នូវលិខិតខំរំលឹកនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គមព្រមទាំងតាមរយៈសហគមន៍ហ្វីលីពីននូវពីការបង្ក្រាបជនអន្តោប្រវេសន៍នៅទូទាំងប្រទេស ដែលគេ បានសង្ឃឹមទុកជាមុន ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)