ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធី ផ្តល់មួកសុវត្ថិភាពជូនមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត, លោក លី សុភា ប្រធានមន្ទីរ ដនសស ខេត្ត, លោក មាស ឈុនលី តំណាងមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្ត បានរៀបចំពិធីផ្តល់​មួកសុវត្ថិភាពជូនមន្ត្រីអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) ដោយបានអញ្ជើញចូលរួមសរុប ចំនួន ៣២ រូប (ស្រី ១២ រូប) នៅ​សាលប្រជុំមន្ទីរ ដនសស ខេត្ត សម្រាប់ជូនមន្ត្រីចុះបំពេញការងារជូនប្រជាពលរដ្ឋ​ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ឯកឧត្ដមបានមានប្រសាសន៍ថា អ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ជាប្រចាំ មិនត្រូវបើកបរក្រោមស្ថានភាពស្រវឹង និងប្រើប្រាស់គ្រឿងញៀន មិនត្រូវបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ ៕