ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និមន្ត និងអញ្ជើញចូលរួមពិធីបូជាសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី

AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ —

សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃគណៈមហានិកាយ និងលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិមន្ត និងអញ្ជើញជាអធិបតី ផ្ដល់ព្រះអគ្គីបូជារំលាយសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសាលាគុណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី បានអនិច្ចកម្ម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ដោយរោគាពាធ។

រូបថត៖ សួស សំរិត