ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម កែវ រ៉េមី៖ យើងពង្រឹងការហ្វឹកហាត់ និងការគោរពវិស័យខ្ពស់ដើម្បីឈានទៅឈ្នះ មេដាយមាសពីជើងឯកពិភព នាពេលក្រោយៗ

AKP ភ្នំពេញ ថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ ដូITFកម្ពុជា បានមានប្រសាសន៍ថា ការឈ្នះមេដាយប្រាក់១ និងមេដាយសំរឹទ្ធិ១ វិញ្ញាសា ពីការប្រកួតជើងឯកពិភពលោកនៅ​ប្រទេសបេឡារូស គឺជាជោគជ័យដ៏ធំធេងមួយ ដែលកីឡាករបានខិតខំដណ្តើមបានលទ្ធផល ល្អយកមកជូនជាតិ។

ក្នុងឱកាសទទួលដំណើរមាតុភូមិនិវត្តន៍របស់ក្រុមប្រតិភូកីឡា កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា “ប៉ុន្តែ ទន្ទឹមនេះយើងត្រូវតែពង្រឹងដល់ការហ្វឹកហាត់ថ្នាល និងពង្រឹងការគោរពវិន័យឱ្យបានខ្ពស់ បំផុត ដើម្បីទទួលបាននូវកិត្តិយសជូនជាតិ ក៏ដូចជាសម្រួចគោលដៅឈានទៅរក មេដាយ មាសកម្រិតពិភពលោកនាពេលក្រោយៗទៀត”។ ឯកឧត្តមបានបន្ដថា ដោយសារមានការ គាំទ្រពីរាជរដ្ឋាភិបានកម្ពុជាទើបធ្វើឱ្យក្រុមកីឡាករ តេក្វាន់ដូ ITF កម្ពុជាទទួលបានលទ្ធិផល ជាផ្លែផ្កាល្អបែបនេះ។ ឯកឧត្តមបានបន្ដទៀតថា ថ្មីត្បិតតែការប្រជែងរបស់កម្ពុជាមិនទាន់ ដល់ កម្រិតដណ្តើមមេដាយមាសក៏ដោយ ក៏នេះគឺជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់អត្តពលិក កម្ពុជា ក្នុងការបង្ហាញជូនពិភពលោកនូវកិត្យានុភាពរបស់ជាតិឱ្យគេបានស្គាល់ថា កម្ពុជាជា ប្រទេសមួយដែលខ្លាំង និងមានធន ធានកីឡាករប្រកបដោយគុណភាពខ្ពស់ដែរ។

ប្រធានសហព័ន្ធរូបនេះបានចាត់ទុកថា នេះជាការប្រកួតដែលធ្វើឱ្យយើងទទួលបាននូវ បទពិសោធន៍ថ្មីៗ និងងបានដាស់តឿនដល់កីឡាករកម្ពុជាទាំងអស់កុំឱ្យមានអំនួតនឹងជ័យ ជម្នះ ភ្លេចខ្លួន ហើយគប្បីចេះឈ្វេងយល់ និងសិក្សាពីចំណុចខ្វះខាត់របស់ខ្លួន ដើម្បីពង្រឹង សមត្ថភាពឈានដល់ការដណ្តើមមេដាយមាស នាពេលខាងមុខ ជាពិសេសគឺជ័យជម្នះ នឹង​ធ្វើ ឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់លើការគោរពវិន័យខ្ពស់ និងការខិតខំបន្ថែមទៀត ។

ព្រឹត្តិការណ៍កីឡាតេក្វាន់ដូITFជើងឯកពិភពលោក នៅប្រទេសបេឡារូស ឆ្នាំ២០១៨ នេះ មានប្រទេសចូលរួមចំនួន៦០ ខណៈកម្ពុជាបានឈ្នះមេដាយប្រាក់១គ្រឿង លើវិញ្ញាសាប្រយុទ្ធដណ្តើមបានដោយ កីឡាករ បួន ចាន់ ថារ៉ាត់ និងមេដាយសំរឹទ្ធិលើវិញ្ញាសា សម្តែងជាក្រុម៤នាក់ ដែលដណ្តើមបានដោយ កីឡាករ កាង ប៊ុនឡុង, សុខ ស៊ូណាម, ចេង រោងរាជ្យ និងសេង ម៉េងហៀង។

សម្រាប់ លោក សឹម សានត្រាន អគ្គលេខាធិការរង សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាតំណាង ក្រុមហ៊ុន T.Y&K Tradnig ដែលនាំចូល និងចែកចាយ ភេសជ្ជៈ Polygold បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់លោក ជួយឧបត្ថម្ភជាថវិកាលើកទឹកចិត្តជូនដល់ម្ចាស់​មេដាយប្រាក់ និងសំរឹទ្ធិ រួមទាំងគ្រូបង្វឹកតាមការសន្យារបស់ខ្លួន មុនពេលចេញដំណើរ ដែលសរុបមានទឹកប្រាក់ជាង១លានរៀល។ តំណាងភេសជ្ជៈ Polygold រូបនេះបាន បង្ហាញ នូវឆន្ទៈខ្ពស់យ៉ាងដូច្នេះថា “ត្បិតតែនេះការឧបត្ថម្ភតិចតួចក៏ពិតមែន ប៉ុន្តែនេះជាចំណែកមួយ នៃការចូលរួមឧបត្ថម្ភគាំទ្រ និងលើកចិត្តជូនដល់ពួកគាត់ ដែលបានខិតប្រកួតប្រជែងយក មេដាយ​មកជូនជាតិ ក៏ដូចជារួម ចំណែកអភិវឌ្ឍន៍វិស័យកីឡារបស់កម្ពុជាឱ្យកាន់តែរីកចម្រើន ផងដែរ”៕

ដោយ ហេង ណាលីន