ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ២ នាក់ស្លាប់និង ១៨ នាក់ទៀតរងរបួសក្នុងការផ្ទុះមួយនៅប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (៣០.០៨.១៨)

ស៊ីរី៖ តាមរបាយការណ៍បានឲ្យដឹងថាមានការផ្ទុះមួយក្នុងក្រុងអាហ្រ្វីន
ដែលកាន់កាប់ដោយពួកឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សពីរនាក់និង ១៨នាក់ទៀតបានរងរបួស ។

ការផ្ទុះនេះត្រូវបានបង្កឡើងដោយគ្រាប់បែកដែលបង្កប់ទុកលើចិញ្ចើមថ្នល់នៅទីផ្សារដ៏អ៊ូអរមួយកន្លែងក្នុងក្រុងអាហ្វ្រីននៅតំបន់ភាគខាងជើងនៃខេត្តអេលិបប៉ូ ​ ក្នុងពេលនោះ មានស្ត្រីនិងកុមារជាច្រើនរងរបួស។

អាហ្វ្រិនជាតំបន់ដែលមានប្រជាជនរស់នៅច្រើននៅជាប់ព្រំប្រទល់ប្រទេសទួរគីហើយបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមឃឺដ នៅខែមីនា ដែលនាំឱ្យ​ប្រជាជនឃឺដរាប់ពាន់នាក់រត់ចេញពីតំបន់នោះ ។ ប្រទេសទួគី
បានចាត់ទុកក្រុមឧទ្ទាមឃឺដ ដែលកាន់កាប់តំបន់អាហ្វ្រិន ថា ជាក្រុមភេរវករ ។