ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រាំមើលឃើញថាមិនចាំបាច់មានសមយុទ្ធយោធារវាងអាមេរិកនិងកូរ៉េខាងត្បូងទៀតទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (៣០.០៨.១៨)

អាមេរិក៖ សេតវិមានអាមេរិកបានឱ្យដឹងនៅថ្ងៃពុធនេះថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំជឿជាក់ថាគាត់​មានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនហើយគ្មានហេតុផលដែលត្រូវចំណាយលុយយ៉ាងច្រើនលើការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងនោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្តាញសង្គមធ្វីតធឺររបស់លោកត្រាំបានសរសេរថាលោកជឿជាក់លើទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោកគីមជុងអ៊ុនហើយវាគ្មានហេតុផលអ្វីទេនៅពេលនេះក្នុងការចំណាយប្រាក់យ៉ាងច្រើនទៅលើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកម៉ាទីស ​ បាននិយាយថា
កងយោធាអាមេរិកមិនទាន់មានផែនការផ្អាកធ្វើសមយុទ្ធយោធាណាមួយជាមួយកូរ៉េខាងត្បូងនោះទេ ។
រដ្ឋមន្រ្តីការពារជាតិអាមេរិកបាននិយាយបែបនេះនៅពេលដែល​ការខិតខំផ្នែកការទូតជាមួយកូរ៉េខាងជើងក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន
មិនបានបង្ហាញនូវសញ្ញាល្អ ឡើយ ។