ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជនភៀសខ្លួនជាកុមារជាង ៤ លាននាក់មិនបានទទួលការសិក្សា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (៣០.០៨.១៨)

អង្គការសហប្រជាជាតិ៖ ទីភា្នក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ( UNHCR)បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថាកុមារជាជនភៀសខ្លួនជាង ៤
លាននាក់នៅលើពិភពលោកមិនបានទទួលការសិក្សា​ ។ របាយការណ៍បានបញ្ជាក់ថា ​ចំនួននេះ
បានកើនឡើងយ៉ាងខ្លាំង គឺបានកើនឡើងដល់ទៅពាក់កណ្តាលលាននាក់ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។

នៅចុងឆ្នាំ ២០១៧ មានជនភៀសខ្លួនជាង ២៥,៤ លាននាក់នៅជុំវិញពិភពលោក។ ជនភៀសខ្លួនជាងពាក់កណ្ដាលដែលមានចំនួន ៥២ ភាគរយ គឺជាកុមារហើយក្នុងចំណោមពួកគេទាំងអស់មានតែ ៧,៤ លាននាក់បានរៀនសូត្រ ។

ការអប់រំគឺជាមធ្យោបាយដើម្បីជួយកុមារឱ្យជាសះស្បើយផ្នែកសតិអារម្មណ៍
និងក៏ជាគន្លឹះក្នុងការកសាងប្រទេសរបស់ខ្លួនផងដែរ។