ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានព្រឹទ្ធសភាជំរុញឲ្យឯកអគ្គរាជទូតកម្ពុជាទើបតែងថ្មី៣រូបខិតខំការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសខ្លួនធ្វើការ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ចេម ហួត

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជំរុញឲ្យឯកអគ្គរាជទូតកម្ពុជាទើតែង ថ្មីចំនួន ៣រូប ត្រូវខិត ខំពន្យល់ដល់អន្តរជាតិពីសភាពការណ៍ពិតនៅកម្ពុជាដើម្បីកុំអោយបណ្តាប្រទេសមួយចំនួនមានការភ័ន្ធច្រឡំ និង យល់ ខុស។

ក្នុងឱកាសដែលអនុញ្ញាតិឲ្យឯកអគ្គរាជទូតកម្ពុជាទើបតែងថ្មីចំនួន៣រួបប្រចាំ ប្រទេសជប៉ុន ហ្វីលីពីន និងប្រទេសបែល ហ្សិក នាព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅវិមានព្រឹទ្ធសភា       សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបាន ណែនាំ ឱ្យឯកអគ្គរដ្ឋទូតថ្មីទាំងបីរូបនេះត្រូវពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច  សហប្រតិបត្តិការ  ឲ្យបានល្អ ជាមួយ ប្រទេសដែលខ្លួនតាំងនៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សម្តេចវិបុលសេនាភក្តី សាយ ឈុំបានផ្តល់អនុសាសន៍ថា ឯកអគ្គរាជទូតទំាងអស់ត្រូវ ផ្សព្វ ផ្សាយ និងបកស្រាយ  ពន្យល់អំពីសភាពការណ៍នយោបាយការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាជូនដល់សាធារណៈមតិជាតិអន្តរជាតិជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។

ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍នយោ​បាយក្រៅប្រទេសដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជានិងត្រូវយក ចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន។

សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា ការពន្យល់ពីសភាពការណ៍ពិតនៅកម្ពុជានេះនឹងបំរើដល់ផលប្រយោជន៍ របស់ប្រទេស កម្ពុជា លើផ្នែកនយោយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ចជាតិ។ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ជាចំបងចំពោះ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លូនតាំងនៅ។

ឯកអគ្គរាជទូតថ្មីទាំង៣រូបនោះរួមមាន៖ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តម ឡេង ចាន់វីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក ។

ឯកអគ្គរដ្ឋទូតទាំងបីរូបបានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ  ព្រមទាំងខិតខំផ្សព្វផ្សាយនូវកិត្យានុភាព ជាតិពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ល្អជា មួយ នឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសផ្សេងៗទៀត ដើម្បីទាក់ទាញអ្នកវិនិយោគិន អ្នកទេសចរអន្តរជាតិឲ្យមកកម្ពុជាកាន់​តែច្រើន៕