ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីតួកគីនិង EU ជួបគ្នាកែលំអចំណងទាក់ទង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — បន្ទាប់ពីគាំងអស់ពេលជិត៣ឆ្នាំមក រដ្ឋាភិបាលតួកគី កាលពីថ្ងៃពុធបានជួបជាមួយបណ្តារដ្ឋមន្ត្រី ក្រុមសកម្មភាពកំណែទម្រង់ EU ដើម្បីបង្កើនរបៀបវារៈរបស់ខ្លួនក្នុងការធ្វើឱ្យចំណងទាក់ទងមានភាពកក់ ក្តៅឡើងវិញជាមួយប្លុកដែលនៅជិតខាងគ្នានេះ ។

រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត កាវូសូគ្លូ ( Mwlut Cavsoglu ) បាននិយាយនៅឯសន្និសីទ សារព័ត៌មានមួយបន្ទាប់ពីជួបប្រជុំជាមួយរដ្ឋមន្ត្រីយុត្តិធម៌, មហាផ្ទៃនិងសេដ្ឋកិច្ច ដែលនឹងបង្កើតជាក្រុម សកម្មភាពកំណែទម្រង់ EU ថា នៅក្នុងដំណើរការនាពេលខាងមុខនេះគ្រប់ស្ថានប័នទាំងអស់របស់យើង ព្រមទាំងគណៈនាយកក្រសួងការបរទេស EU នឹងផ្តោតទៅលើវគ្គធ្វើកិច្ចចរចាស្តីពីតុលាការ សិទ្ធិជាមូល ដ្ឋាន,សេរីភាព និងសន្តិសុខ ។

លោកបាននិយាយថា ពួកគេបានព្រមព្រៀងគ្នាជំរុញឱ្យលឿនដំណើរការកំណែទម្រង់នយោបាយនៅឯកិច្ចប្រជុំនោះ ដោយលោកកត់សម្គាល់ថា ទីក្រុងអង់ការ៉ាក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការផងដែរជាមួយក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងពេលខាងមុខនេះ ។

លោកបាននិយាយថា ប្រទេសតួកគី នឹងបន្តធ្វើការងារស្តីពីចំណុចគោលចំនួន៦ ដែលនៅសល់ ដែលគេបានតម្រូវដើម្បីបើកដំណើរការសេរីភាវូបនីយកម្ម – ទិដ្ឋាការ ដែលនឹងគ្រោងទុកសម្រាប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋតួកគី ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសតួកគីចង់ឃើញជំហានចេញពី EU តួយ៉ាងដូចជាការបើកការលើកលែងទិដ្ឋាការសម្រាប់ពួកតួកគី ព្រមទាំងការធ្វើឱ្យប្រសើរឡើងកិច្ចព្រមព្រៀងសហភាពគយ បច្ចុប្បន្ន ។

លោករដ្ឋមន្ត្រីយុត្តិធម៌លោក អាប់ឌុលឡាមីត ហ្គុល បាននិយាយនៅឯសន្និសីទសារព័ត៌មាន នោះថា រដ្ឋាភិបាលតួកគីនឹងបង្កើននូវជំនឿទុកចិត្តលើតុលាការ ព្រមទាំងបង្កើនល្បឿនតុលាការក្នុងពេលខាងមុខនេះ ។ EU បានបង្កើនការរិះគន់ជាយូរមកហើយលើរបាការណ៍សិទ្ធិមនុស្ស ដែលអាក្រក់បំផុតរបស់ ប្រទេសតួកគី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)