ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋឥណ្ឌាធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល BIMSTES

ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនឌ្រា ម៉ូឌី បាននិយាយកាលពីថ្ងៃពុធថា លោកនឹង​ធ្វើ​ទស្សនកិច្ចនៅប្រទេសនេប៉ាល់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ការអនុវត្តឈូងសមុទ្រ​បេងហ្គាល់ សម្រាប់បច្ចេកវិទ្យាពហុវិស័យនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច(BIMSTEC)។

លោក ម៉ូឌី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងធ្វើដំណើរទៅកាន់​ប្រទេស​ដែលជិតខាងមួយនេះ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចចំនួន២ថ្ងៃ។ ខ្ញុំនឹង​​ស្នាក់នៅទីក្រុង កដ្ឋមណ្ឌូ នៅថ្ងៃទី៣០ និងទី៣១ ខែសីហា ដើម្បីធ្វើជាផ្នែកមួយនៃ​កិច្ចប្រជុំកំពូល BIMSTECលើកទី៤ ។ កិច្ចប្រជុំនេះ​ផ្តោតទៅលើប្រធានបទ « ការធ្ពោះទៅរក​សន្តិភាព ភាពរីកចម្រើន ​និងឈូងសមុទ្រ​បេងហ្គាល់មួយប្រកបទៅដោយនិរន្តរភាព​នៅក្នុង​តំបន់ »​។

លោក ម៉ូឌី​ អាចនឹងធ្វើឱ្យមានអន្តរកម្ម​ជាមួយនិងមេដឹកនាំធំៗលើពិភពលោក ក្នុង​អំឡុង​កិច្ចប្រជុំកំពូលនេះ ហើយនឹងការធ្វើអន្តរកម្មនានាជាមួយបណ្តាមេដឹកនាំ ប្រទេស​បង់ក្លាដែស ប៊ូតង់ ភូមា ស្រីលង្កា និងប្រទេសថៃ។ ទាំងនេះ នឹងជាដំណើរទស្សនកិច្ច​លើកទី៤​របស់លោក ម៉ូឌី ចំពោះប្រទេសនេះ​នាពេលកន្លងមក ចាប់តាំងពីលោកឡើងកាន់​តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌាមក។

BIMSTEC គឺជាអង្គការក្នុងតំបន់មួយ ដែលមានប្រទេសចំនួន៦ចូលរួម៖ ប្រទេសបង់​ក្លាដែស ប៊ូតង់ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ភូមា និងប្រទេសថៃ ដែលស្ថិតនៅ​តាម​បណ្តោយឆ្នេរ នឹងជាតំបន់ដែលនៅជិតនិងឈូងសមុទ្រ​បេងហ្គាល់៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )