ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វេទិកាថាមពលថ្មីចិន-អាស៊ានបើកធ្វើនៅយុនណាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — ពួកអ្នកតំណាងប្រទេសចំនួន១២ និងអង្គការអន្តរជាតិបានចូលរួមនៅក្នុងវេទិកាថាមពលថ្មីចិន- អាស៊ាន ដែលបានបើកធ្វើនៅថ្ងៃពុធនេះ នៅ គុនមីន ខេត្តយុនណាន ប្រទេសចិនភាគនិរតី។

វេទិការយៈពេល២ថ្ងៃនេះ នឹងផ្តោតទៅលើបញ្ហានានា ដែលរួមមានកិច្ចសហប្រតិបត្តិការក្នុងថាម ពលថ្មី, ការធ្វើនយោបាយ ព្រមទាំងវិធានការក្នុងការជំរុញថាមពលថ្មី និងអាចកកើតឡើងវិញ ហើយនឹងការបញ្ជូនរបៀបថ្មីខាងបច្ចេកវិទ្យាថាមពលថ្មី ។

លោក Cai Jianing អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្រោមក្រសួងវិទ្យា សាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនបាននិយាយថា ប្រភពថាមពលថ្មី និងថាមពលកកើតឡើងវិញ ដែលផ្អែកលើពន្លឺព្រះអាទិត្យ ខ្យល់ និង ជីវម៉ាស់ បានក្លាយទៅជាជម្រើសយុទ្ធសាស្ត្រនៃបណ្តាប្រទេស អាស៊ីខាងកើត និង អាស៊ាន ក៏ដូចជាការឆ្លើយតបថ្នាក់តំបន់ ដើម្បីដោះស្រាយការផ្លាស់ប្តូរធាតុអាកាស ។

លោក Cai បាននិយាយថា ប្រទេសចិនបានបង្កើនការផ្លាស់ប្តូររចនាសម្ព័ន្ធថាមពលរបស់ខ្លួន តាម រយៈការបង្កើនការប្រើប្រាស់នូវភាពផ្សេងៗគ្នានៃថាមពលថ្មី ដែលមានផលល្អនិងស្អាត ដោយលោក និយាយបន្ថែមថា ប្រទេសចិនមានឆន្ទៈដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន នៅក្នុងថាមពលថ្មី ។

ពួកអ្នកតំណាងមកពីប្រទេសចិន,វៀតណាម,ឡាវ កម្ពុជា, មីយ៉ាន់ម៉ា, ថៃ, នេប៉ាល់,ឥណ្ឌូណេស៊ី, ប៉ាពួញូវហ្គីនេ , អេហ្ស៊ីប , ស.រ.អា និង អូស្ត្រាលី ក៏ដូចជាមជ្ឈមណ្ឌលអាស៊ាន-ចិន ព្រមទាំងធនាគារ អភិវឌ្ឍន៍អាស៊ីបានចូលរួមនៅក្នុងវេទិកានេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)