ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស ថាវី ជួបសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យក្រសួងការពារជាតិជំនាន់ទី១២

AKP ឧត្តរមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានជួបសំណេះ សំណាលជាមួយក្រុមនិសិ្សតមហាវិទ្យាល័យក្រសួងការពារជាតិជំនាន់ទី១២ ចំនួន១០០នាក់ ក្នុងឱកាសចុះទស្សនកិច្ចសិក្សានៅខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ។

លោកឧត្តមសេនីយ៍ទោ យិន ឆៃលី នាយកមហាវិទ្យាល័យការពារជាតិតំណាងឱ្យ​និស្សិតនាយទាហា និងពលទាហាននៃមហាវិទ្យាល័យការពារជាតិ បានលើកឡើងថា គោលបំណងធំដែលក្រុមនិស្សិតនៃមហាវិទ្យាល័យក្រសួងការពារជាតិ ចុះមកបំពេញទស្សកិច្ចសិក្សានាពេលនេះ គឺសំខាន់ចុះដកស្រង់នូវយុទ្ធវិធីរាល់គ្រប់ការងារដែលសម្រេចបានជោគជ័យរបស់ខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តដោយផ្ទាល់ ។

ឯកឧត្តម ស ថាវី បានលើកឡើងថា ភាពជោគជ័យរាល់គ្រប់ការងារទាំងអស់ មិនថាអនុវត្តន៍លើវិស័យណា វិស័យណាមួយនោះទេ គឺ មិនមែនបានមកដោយសារសំណាង ឬក៏ភាពចៃដន្យណាមួយនោះទេ រាល់គ្រប់កិច្ចការងារទាំងអស់យើងត្រូវការគ្រប់គ្រងសភាពការ ណ៍ និង ត្រួតពិនិត្យរាល់ការដាក់ចេញនូវផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ ជាពិសេស    វិន័យ និង ការសាមគ្គីភាពនោះវានិងធ្វើឱ្យយើងទទួលបានជោគជ័យគ្រប់ការងារភារកិច្ចទាំងអស់ ចំណុចទាំងនេះជាបទពិសោធន៍ការងារសំខាន់ៗ និងភាពជោគជ័យ នាពេលកន្លងមករបស់ខេត្តឧត្តរមានជ័យ

ដោយ ទិត ស្រ៊