ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តកំពង់ឆ្នាំង ពិធីបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងសម្រាប់កាលបរិច្ឆេទ២០១៧ និងបណ្ដាឆ្នាំពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមចំណុះ

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំ កិច្ចប្រជុំសវនកម្មផ្ទៃក្នុងសម្រាប់កាលបរិច្ឆេទ២០១៧ និងបណ្ដាឆ្នាំពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមចំណុះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

មានវត្តមានក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារសវនកម្ម នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៥ និងអង្គភាពចុះណុះសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។