ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យជនបទខេត្ត បានធ្វេីទស្សនកិច្ចសិក្សាស្វែងយល់ ស្តីពីដំណេីរការ និងសមទ្ធិផលរបស់ក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យជនបទ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារទឹកស្អាត និងអនាម័យជនបទរបស់ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរដឹកនាំដោយ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យជនបទខេត្ត បានធ្វេីទស្សនកិច្ចសិក្សាស្វែងយល់ ស្តីពីដំណេីរការ និងសមទ្ធិផលរបស់ក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យជនបទខេត្តស្វាយរៀងដែលរៀបចំ និងសម្របសម្រួលដោយអង្គការ WaterAid ដេីម្បីធ្វើការសិក្សាពីគម្រោងដូចជា៖

-សិក្សារៀនសូត្រពីកត្តាជោគជ័យដែលនាំឲ្យស្រុកស្វាយទាបទទួលបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងការចូលរួមរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ។

-ពិភាក្សា និងផ្លាស់ប្តូរការសិក្សារៀនសូត្រពី តួនាទី រចនាសម្ព័ន្ធ និងមុខងាររបស់ក្រុមបច្ចេកទេសទទួលបន្ទុកទឹកស្អាត និងអនាម័យជនបទ(PWG)។

-ចងក្រងឯកសារអំពីការអនុវត្តល្អ និងការរៀបចំផែនការ ដេីម្បីពង្រឹងមុខងារ PWG និងការគាំទ្រដល់រដ្ឋបាលមូលដ្ឋាន។