ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាសាជាថ្មី ដល់រដ្ឋបាលរាជធានីភ្នំពេញឲ្យពង្រាយខ្សែរថយន្តក្រុងសាធារណៈ ឲ្យបានច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ផនវាសនា   

ភ្នំពេញ៖   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបបងប្អូនកម្មករនិយោជិតចំនួន ១៤.៨០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែសីហានេះ។សម្តេចតេជោ បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រាយរថយន្តក្រុងសាធារណៈ នៅតាមផ្លូវជាតិសំខាន់ៗឲ្យបានច្រើន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើត ដោយមិនគិតថ្លៃ ក្នុងការទប់ស្កាត់ការដំឡើងថ្លៃរថយន្តឈ្នួលតាមអំពើចិត្ត។សម្តេចតេជោ បានបន្ថែមថា ការធ្វើបែបនេះគឺ ដើម្បីជួលសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី លើការចំណាយមួយចំនួនផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើង ពីគម្រោងទិញរថយន្តក្រុង និងពង្រីកខ្សែរត់ ឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕