ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះបង្កើនការត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពរដ្ឋរងគ្រោះដោយសាទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ជួន បូណា

ភ្នំពេញ៖អនុប្រធានប្រចាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជំរុញឲ្យអាជ្ញាធរខេត្តក្រចេះបង្កើនការត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពរដ្ឋរងគ្រោះដោយសារទឹកជំនន់ អោយទាន់ពេលវេលាដើម្បីបញ្ជាសគ្រោះថ្នាក់ជាយថាហេតុ ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយរយៈពេល៧ខែដើមឆ្នាំ កាល​ពីរសៀលថ្ងៃទី២៨ សីហានៅខេត្តក្រចេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណ​​ដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តខេត្ដក្រចេះត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុននការពារទឹកជំនន់ បញ្ហាសុខភាព ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា។

ឯកឧត្តមបញ្ជាក់ថា ក្នុងការត្រៀមបង្កាចំពោះគ្រោះមហន្តរាយនេះ គឺត្រូវឆ្លើយតបអោយបានទាន់ពេលវេលា ដោយត្រូវប្រើប្រាស់នូវគោលការណ៍ សរុប មធ្យោបាយសរុប និងកម្លាំងសរុប ទើបអាចឆ្លើយតបទៅនឹងកិច្ចការនេះទទួលបាន ប្រសិទ្ធភាពខ្ពស់ ។

 

 ឯកឧត្តមណែនាំអោយមន្រ្ដីពាក់ព័ន្ធធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឲ្យបានច្បាស់ដើម្បីងាយស្រួលក្រសួងស្ថាប័នជំនាញចាត់វិធានការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត មានប្រសាសន៍ថា បណ្តាផ្នែកពាក់ព័ន្ធក្នុងខេត្តក្រចេះ ទាំងមូលបានយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំក្នុងការតាមដានស្ថានភាពទឹកជំនន់នៅទូទាំខេត្ត ដើម្បីបញ្ចៀសការខូចខាត ធ្ងន់ធ្ងរបន្ថែមទៀត ។ កន្លងមកបានបង្កផលប៉ះពាល់ដល់ក្រុង១ ស្រុក៤ នៅតាមដង ទន្លេមេគង្គ និងដងព្រែកមួយចំនួន និងបានបង្កផលប៉ះពាល់ដល់ផ្នែក កសិកម្មមានដំណាំស្រូវ និងដំណាំរួមផ្សំជាច្រើនហិចតា ក្នុងនោះដែរក៍មានការ ខូចខាតហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវ អណ្តូងទឹក សាលារៀន មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពមួយចំនួន។ ជាពិសេស កុមារ ២នាក់បានបាត់បង់ជីវិតនៅក្នុង​គ្រោះទឹកជំនន់ទន្លេមេគង្គនេះផងដែរ៕