ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្វាគមន៍គណបក្សនយោបាយ២ទៀត ដែល ចង់ចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបបងប្អូនកម្មករនិយោជិតចំនួន ១៤.៨០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ខណៈដែលមានសារព័ត៌មានមួយបានចុះផ្សាយថា មានគណបក្សនយោបាយ២ទៀត ស្នើសុំចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ពាក់ពន្ធ័បញ្ហានេះ សម្តេចតេជោ បញ្ជាក់ថា បើគណបក្សនយោបាយណាចង់ចូលរួម មិនត្រូវប្រើត្រឹមតែសារព័ត៌មាននោះទេ ត្រូវធ្វើលិខិតផ្លូវការមកនាយករដ្ឋមន្រ្តី ព្រោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺកើតឡើងដោយមានការស្មគ្រ័ចិត្តចូលរួមពីបណ្តាគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ មិនទទួលបានសំលេងឆ្នោតនៅក្នុងរដ្ឋសភា ឲ្យមានឱកាសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។