ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តកំពង់ធំអាចនឹងបញ្ចប់ការងារបង្កបង្កើផលស្រូវវស្សាមុនកាលកំណត់

AKP កំពង់ធំ ថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០១៨ –លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មានប្រសាសន៍នៅថ្ងៃអង្គារ ២រោច ខែស្រាពណ៦ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះអំណោយផលល្អដោយមានភ្លៀងធ្លាក់គ្រប់គ្រាន់រាយប៉ាយគ្រប់ទីកន្លែងទូទាំងខេត្ត ពុំមានជួបប្រទះនឹងគ្រោះទឹកជំនន់ដូចបណ្ដាឆ្នាំមុនៗឡើយ ហើយនឹងអាចបញ្ចប់មុនកាលកំណត់។  

លោកធីវ វណ្ណធីរ បញ្ជាក់ថា តាមធម្មតាការងារបង្កបង្កើនផលស្រូវរដូវវស្សាត្រូវបិទបញ្ចប់នៅថ្ងៃទី១៥ ខែតុលាជារៀងរាល់ឆ្នាំ តែឆ្នាំនេះអាចបញ្ចប់់មុនកាលកំណត់ គឺអាចនៅដើខែ ឬពាក់កណ្ដាលខែកញ្ញាខាងមុខនេះ។លោកបញ្ជាក់ទៀតថា ផ្ទៃដីស្រូវបង្កើនរដូវប្រមាណពី៥.០០ហិកតាទៅ៦.០០០ហិកតាដែលប្រមូលផលហើយកសិករយើងចាប់ផ្ដើមភ្ជួរលប់គល់ជញ្ជ្រាំងដើម្បីធ្វើស្រែប្រដេញទឹកនៅចុងរដូវ និងធ្វើស្រែប្រាំងបន្តទៀត។ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ប្រជាកសិករខេត្តកំពង់ធំអនុវត្តន៍ធ្វើស្រែវស្សាបានចំនួន ២២១.១៥៧ហិកតា ស្មើនឹង១០៣,៦៨ភាគរយ នៃផែនការ២១៣.៣០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ គឺកើនឡើងាងចំនួន .៧២៤ហិកតាព្រមទាំងបានធ្វើការច្រូតកាត់ប្រមូលផលស្រូវស្រាលដើមរដូវបានចំនួន២២.៧១៥ហិកតា ដោយទទួលបានទិន្នផលមធ្យម ,២៤០តោន ក្នុង១ហិកតា។

លោកធីវ វណ្ណធីបានឱ្យដឹងទៀតថា ប្រជាកសិករនៅខេត្តកំពង់ធំបានយកចិត្តទុក្ខដាក់ក្នងការដាំដំណាំរួមផ្សំផ្សេងៗក្នុងរដូវវស្សាបានចំនួន៥០.៥៤២ហិកតា ក្នុងនោះឪឡឹក២៧២ហិកតា ដំឡូងមី .៧១១ហិកតា សណ្ដែកបាយ .៧៣០ហិកតា សណ្ដែកដី២២ហិកតាបន្លែ៣៣២ហិកតា ពោត ២៧៩ហិកតា អំពៅ៤៥ហិកតា ល្ង ១០ហិកតា និងសណ្ដែកសៀង៤១ហិកតា៕

ដោយ ស៊ុម​វណ្ណា