ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងអប់រំ ប្រគល់ម៉ាស៊ីនចាក់ឌីវីឌី និងឌីវីឌីសម្រាប់ការបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យាថ្នាក់ទី១២ ដល់វិទ្យាល័យ ហ៊ុន សែន កងតាណឹង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ម៉ាស៊ីនចាក់ឌីវីឌី ចំនួន១០គ្រឿង LCD Projector Screen និង ស្ពីកខើSpeaker ចំនួន៣គ្រឿង ជូនដល់វិទ្យាល័យ ហ៊ុន សែន កងតាណឹង ដើម្បីជំនួយដល់ការបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យាថ្នាក់ទី១២។

ការប្រគល់ម៉ាស៊ីនចាក់ឌីវីឌី ១០គ្រឿង LCD Projector Screen និង Speaker ៣គ្រឿង គឺក្នុងគោលដៅជួយសម្រួលដល់ការរៀន និងបង្រៀនកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៩ខែសីហា នេះនៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ការប្រគល់សម្ភារៈទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីចំពោះវិស័យអប់រំ ពិសេសប្អូនៗថ្នាក់ទី១២៕