ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាគមមិត្តភាពវៀតណាម-កម្ពុជា អបអរសាទរកម្ពុជាសម្រេចបានជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦

AKP ភ្នំពេញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ –លោកជំទាវកិត្ដិសង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា សមាគមមិត្ដភាពកម្ពុជា -វៀតណាម បានចូលរួមអបអរសាទរ កម្ពុជាសម្រេចបានជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីតិកាលទី៦ ធ្វើឱ្យកម្ពុជាលេចធ្លោនៅលើឆាកអន្ដរជាតិ លោកជំទាវកិត្ដិ     សង្ហបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងជំនួបសម្ដែងការគួរមស និងពិភាក្សាការងារ ជាមួយលោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្ដភាពវៀតណាម -កម្ពុជា និងគណៈប្រតិភូ កាលពីថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ។ 

   នៅក្នុងជំនួបនោះ លោកជំទាវកិត្ដិសង្ហបណ្ឌិត ម៉ែន សំអនប្រធានសមាគមមិត្ត ភាពកម្ពុជា -វៀតណាម  បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាគម មិត្តភាព កម្ពុជា-វៀតណាម ស្របពេលដែលកម្ពុជាទើបតែបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

    លោក វ៉ូ ម៉ៅ បានអបអរសាទរប្រទេសកម្ពុជា សម្រេចបានជោគជ័យលើការ បោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងពេលថ្មីៗនេះ និងបានជម្រាបជូនថា ដំណើរទស្សនកិច្ចពេលនេះគឺពង្រឹង និងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ។ លោកបានបន្តថាសមាគមប្រទេសទាំងពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយអនុវត្តន៍រួមគ្នា និង បានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាខេត្ត និងខេត្តជាប់ព្រំដែនជាមួយគ្នា ដូចជានៅតំបន់ភាគឦសានជាដើមបាន សហការគ្នាយ៉ាងល្អ តាមរយៈស្ថានទូតវៀតណាមសមាគមបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសវៀតណាម រួមមាន ភាសាវៀតណាម និងជំនាញបច្ចេកទេស នៅតាមសាកលវិទ្យាល័យ។

     លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម  ព្រមទាំងបានជម្រាបជូនថា កម្ពុជាបានត្រៀមប្រារព្ធខួបទី៤០ឆ្នាំ នៃជ័យជម្នះ ៧មករាឆ្នាំ១៩៧៩ -៧មករាឆ្នាំ​២០១៩ នៅពេលខាងមុខនេះផងដែរ ។ សមាគមមិត្តភាពកម្ពុជា វៀតណាម មានសកម្មភាពជាច្រើន ដូចជាបានជួយឧបត្ថម្ភដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម ។រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតស៊ីវិលទៅសិក្សានៅប្រទេសវៀតណាមក្នុង១ឆ្នាំចំនួន ១.០០នាក់ ដោយពុំរាប់បញ្ចូលនិស្សិតកម្ពុជាជាកងទ័ព និងនគរបាល

  លោកជំទាវកិត្តិសង្ហបណ្ឌិត បានបន្តទៀតថា ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ តាមរយៈក្រុមមិត្តភាពនៃប្រទេសទាំងពីរបានធ្វើការគាំទ្រគ្នាទៅវិញទៅមក នៅថ្ងៃទី ខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ រដ្ឋសភាកម្ពុជាប្រជុំលើកដំបូងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ហើយនៅព្រឹកថ្ងៃទី០ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំគណៈរដ្ឋ  មន្ត្រីដំបូង នីតិកាលទី៦ នៃរដ្ឋសភា ៕

ដោយ សួស សំរិត