ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម

វិទ្យុជាតិកម្ពុជា៖ដោយលោកចេមហួត

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម សួង ថោ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្នុយនីស្តចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។