ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះហត្ថលេខាជាមួយទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេស អាល្លឺម៉ង់ (GIZ)

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំពិធីចុះហត្ថលេខារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Günter W. Riethmacher ប្រធានទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ (GIZ) និងលោក Stefan Hanselmann ប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ នៃ ទីភា្នក់ងារ GIZ លើកិច្ចព្រមព្រៀងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាល ទី៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការ ចុះហត្ថលេខានេះធ្វើឡើងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងសហព័ន្ធស្វ៊ីស ដោយមានការចូលរួមពីតំណាងសា្ថនទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, ទីភ្នាក់ងារស្វ៊ីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាសក្ខីភាពនៃការអនុវត្តលទ្ធផលប្រកប ដោយផ្លែផ្កានៃកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី០៤០៥ខែមេសាឆ្នាំ២០១៧កន្លងមកដែល ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍កម្មវិធីសម្រាប់ដំណាក់កាលទី៤រយៈពេល៣ឆ្នាំ ចាប់ពី ខែមេសា ឆ្នាំ២០១៨ ដល់ខែមីនាឆ្នាំ២០២១ ដោយបន្តសកម្មភាពក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប (គាំទ្រតែវិស័យទេសចរណ៍)និងពង្រីកវិសាលភាព ក្នុង ខេត្តថ្មី មួយចំនួនទៀតគឺខេត្តព្រះវិហារ។

គោលដៅចម្បងនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូល ដ្ឋាន ដំណាក់កាលទី៤នេះគឺការបង្កើនឱកាសការងារ និងលើកម្ពស់ស្ថានភាពសេដ្ឋកិច្ច របស់ ប្រជាជននៅតាមជនបទក្នុងខេត្តគោលដៅ តាមរយៈការពង្រឹងអភិបាលកិច្ចសម្រាប់ ការអភិ វឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការលើកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរៈកិច្ចមូលដ្ឋាន និង ការលើកម្ពស់ផលិតកម្មកសិកម្ម។ កម្មវិធីនេះ មានថវិកាចំនួន៨.៣៦៥លានអឺរ៉ូ ក្នុងនោះភាគី អាល្លឺ ម៉ង់បានផ្តល់ចំនួន៥.១៤លានអឺរ៉ូ និងភាគីស្វ៊ីសចំនួន៣.២២៥លានអឺរ៉ូ ព្រមទាំងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរង្វង់១០ភាគរយនៃថវិកាសរុបរបស់កម្មវិធីនេះ៕