ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាកលវិទ្យាល័យជូឡាឡុងកននៃប្រទេសថៃក្លាយជាទីពេញនិយមរបស់និស្សិតចិន រៀនភាសាថៃ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — សាកលវិទ្យាល័យជូឡាឡុងកននៅប្រទេសថៃក្លាយជាទីពេញនិយមរបស់និស្សិតចិនរៀនភាសាថៃ។ កំណើននៃការរៀនភាសាថៃរបស់និស្សិតចិននេះ ដោយសារពួកគេចង់សិក្សា ឈ្វេង យល់ពីប្រទេសថៃកាន់តែច្បាស់ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ នេះបើ តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់សាកលវិទ្យាល័យជូឡាឡុងកន។

កញ្ញា Supawan Pipitsombut មន្ត្រីទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡុងកន  បានឱ្យដឹងថា និស្សិតចិននិយមរៀនភាសាថៃ ខណៈនិស្សិតផ្សេងទៀតចាប់យកជំនាញ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងគណនេយ្យចាប់ពីថ្នាក់អនុបណ្ឌិតដល់បណ្ឌិត។ និស្សិតចិន ខ្លះសិក្សាមុខវិជ្ជា ជំនាញខាងលើដោយប្រើប្រាស់ភាសាអង់គ្លេសជាយាន។ ដោយឡែកអ្នក ចេះភាសាថៃច្បាស់ សិក្សាក្នុងដេប៉ាតេម៉ង់ជាមួយនិស្សិតថៃតែម្តង។ ក្រៅពីនិស្សិតចិន មន្ត្រី ទំនាក់ទំនងអន្តរជាតិ រូបនោះបានឱ្យដឹងថា មាននិស្សិតបរទេសមកពីកម្ពុជា ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសក្នុង សហគមន៍អាស៊ានដទៃទៀតក៏បានមកសិក្សានិងកំពុង សិក្សាលើ កម្មវិធីសិក្សាច្រើនសម្បូរបែបនៅក្នុងសាកលវិទ្យាល័យនេះ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យជូឡាឡុងកនបានចុះកិច្ចព្រមព្រៀងជាមួយសាកល វិទ្យាល័យជាដៃគូក្នុងប្រទេសចំនួន៦១ ទាំងនៅទ្វីបអាស៊ី និង អឺរ៉ុប ក្នុងនោះក៏មាន ប្រទេស ជាដៃគូចំណាត់ថ្នាក់កំពូលទាំង១០ប្រទេស (Top 10 Ten)ផងដែរ ដូចជា ជប៉ុន សហរដ្ឋ អាមេរិក កូរ៉េ អាល្លឺម៉ង់ ចិន អូស្ត្រាលី តៃវ៉ាន់ បារាំង អ៊ីតាលី និង United Kingdom

ដោយ គង់ សិរីរ័ត្ន

រូបថត៖ ខឹម សុវណ្ណារ៉ា