ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងឧស្សាហកម្មជំរុញឲ្យសហគ្រាសធនតូចនិងមធ្យមចូលរួមប្រគួតប្រជែងកម្មវិធីពាន់រង្វាន់”ស៥”

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

 ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្មជំរុញសហគ្រាសធតូច​និងមធ្យមចូលរួម​​ប្រគួត​ប្រជែង​​កម្មវិធីពាន់រង្វាន់”ស៥”ប្រចាំឆ្នាំ២០១៨ឲ្យបានច្រើន ខណៈ​កន្លង​មកមានតែសហ​គ្រាសមួយចំនួន​តូច​ប៉ុណ្ណោះ​​ដែល​បាន​ចូលរួម។

 ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពាន់រង្វាន់”ស៥” ប្រចាំឆ្នាំ២០១៨នៅរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហានេះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខា​​ធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​​បាន​​មាន​ប្រសាសន៍ថា គ្រប់សហគ្រាសធនតួច និងមធ្យម​ទាំងអស់ត្រូវគោរពតាមគោលការណ៍«ស៥»ដែលចេញ​​ដោយ​ក្រសួងឧស្សហកម្ម និងសិប្បកម្ម  គឺសំរិតសំរាំង, សណ្តាប់ធ្នាប់,សំអាត,ស្តង់ដានិងស្ថិតស្ថេរ។

 ឯកឧត្តម ជំរុញឲ្យសហគ្រាសធនតួច និងម​ធ្យមទាំងអស់គួតែចូលរួមប្រគួតប្រជែងកម្មវិធីនេះ ដើម្បី​ទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការជឿជាក់ពីអតិថិជន ព្រោះកាលណាអនុវត្តន៍កម្មវិធី«ស៥»នេះមន្ត្រីជំនាញនិងជួយណែនាំឲ្យមានការផលិតទំនាញឲ្យ​​កាន់តែមានគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សាក្នុងស្រុក និងអន្តរជាតិ។

 

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជួយសម្រួលនីតិវិធី បច្ចេកទេសនាំចេញដល់ ផលិតផលខ្មែរណាដែលមានគុណភាព គោរពបានតាមស្តង់ជាតិ និងអន្តរជាតិ។

 

          លោកលាង ឡេង ម្ចាស់សហគ្រាស លាង ឡេង ដែលទទួលបានជ័យលាភី«ស៥»ពីក្រសួងឧស្សហកម្ម សិប្បកម្ម បានគាំដល់ការជំរុញយសហគ្រាសធនតួច និងមធ្យមពង្រឹងគុណភាពផលិតផលដោយអនុវត្តន៍តាមគោលការណ៍«ស៥»នេះ ព្រោះថា វាជាគោលការណ៍​គ្រឹះនាំឲ្យផលិតផលខ្មែរមានគុណខ្ពស់ទទួសស្គាល់ពីស្ថាប័នស្តង់ដាអន្តរជាតិ។

 

បន្ទាប់ពីទទួលបានពានរង្វាន់ស៥»នេះសហគ្រាសម្ចាស់សហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវលាង ឡេងសញ្ញារូប​ត្រីក​​ញ្ចាញ់ច្រាសមានទីផ្សាខ្ពស់ទាំងក្នុងស្រុកព្រមទាំងនៅប្រទេសកូរ៉េខាងត្បូង និងអ្នកវិនិយោគសហរដ្ឋ​អាមេរិក​​បាន​​សិក្សា​ពីគុណភាពផលិតផលលាងឡេងរូបត្រីកញ្ចាញ់​ច្រាសរួចរាល់ហើយដើម្បីយកទៅលក់​​នៅលក់នៅសហរដ្ឋ​​អាមេរិនៅពេលខាងមុខឆាប់​​ៗ​​នេះ។

 នៅទូទាំងប្រទេសមានសហគ្រាស​ធនតួច និងមធ្យមប្រមាណជាង៥០ម៉ឺនសហគ្រាសដោយស្ថិតតាមវិស័យជាច្រើន ប៉ុន្តែសហគ្រាសធនតួច និងមធ្យមដែលបានដាក់ពាក្យប្រឡងកម្មវិធី«ស៥»នេះនៅមានចំនួនតិចនៅឡើយ៕