ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុម Avatar FC, Khmer United និង Bayon Wanderersនៅសល់១ប្រកួតសំខាន់ចុងក្រោយ ដើម្បីឈ្នះជើងឯក២០១៨

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ៣ក្រុមលើកំពូលតារាងនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាន រង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League លើកទី៧ រដូវកាល ២០១៨ គឺក្រុម Avatar, Khemr United និងក្រុម   Bayon Wanderers ដែលកំពុងឈ្នះ និងចាញ់តែ១ពិន្ទុគ្នា ត្រឹមតែ១ពិន្ទុនោះ នឹងត្រូវប្រើ ប្រាស់១ប្រកួតដ៏សំខាន់ចុងក្រោយ នាចុងសប្តាហ៍នេះ ក្នុងការប្រជែងឈ្នះម្ចាស់តំណែង​ជើងឯក។

ក្រុមទាំង៣នឹងត្រូវប្រឹងប្រែងអស់ពីលទ្ធភាពដូចៗគ្នា ដើម្បីរក្សាខ្លួន និងប្រជែងរកពិន្ទុបន្ថែម នៅ១ប្រកួត ចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ម្ចាស់តំណែងជើងឯក នាចុងសប្តាហ៍នេះ។ សម្រាប់មួយប្រកួតចុងក្រោយរបស់ក្រុមទាំង៣ គឺក្រុម Avatar នឹងត្រូវប្រជែងជាមួយក្រុម​យុវជន កំពង់ចាម ខណៈ Khmer United នឹងប៉ះជាមួយក្រុម កូនខ្មែរ និង Bayon Wanderers ត្រូវជួបក្រុម Mambo PP

ក្រុម Avatar FC ដែលកំពុងមានប្រៀប១ពិន្ទុ លើក្រុម Khemr United និងក្រុម Bayon Wanderers បាន បញ្ចប់១៨ប្រកួតដោយមាន៤៧ពិន្ទុ ឈ្នះ១៥ប្រកួត ស្មើ២ប្រកួត និងចាញ់១ ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ខណៈ១៨ប្រកួតរបស់ក្រុម Khemr United មាន៤៦ពិន្ទុ ឈ្នះ១៤ប្រកួត ស្មើ៤ប្រកួត ឈរនៅ ចំណាត់ថ្នាក់លេខ២ និង១៨ ប្រកួតរបស់ Bayon Wanderers បានបញ្ចប់ជាមួយនឹងចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្ន ដោយឈ្នះ១៥ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត ដោយមាន៤៦ពិន្ទុដែរដោយចាញ់គ្រាប់ បាល់។

ចំពោះលទ្ធផលសប្តាហ៍ទី១៨របស់ក្រុមទាំង៣នេះ គឺក្រុម Avatar និង Khemr United ចែកគ្នា ម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ២ទល់២ ខណៈក្រុម Bayon Wanderersរកបាន៣ ពិន្ទុបន្ថែមពីក្រុម Riel PP ដោយលទ្ធផល ៣ទល់០។

សូមបញ្ជាក់ថា លទ្ធផលនាសប្ដាហ៍ទី១៨នេះដែរ ដែលមាន៧ប្រកួតផ្សេងទៀតនោះ រួមមាន៖ យុវជន ខេត្តកំពង់ចាម បំបាក់ក្រុម Giant ១៩-២, ក្រុម Blue Dragonយកឈ្នះក្រុមបាសាក់ ៣-២, ក្រុម Mambo PP យកឈ្នះ ក្រុមទន្សោងFC ២-០, ក្រុមយុវជនច្បាប់យកឈ្នះក្រុមវត្តកោះ ៣-០, ក្រុមយុវជនស្នោរយកឈ្នះក្រុម Anvaya ៣-០, ក្រុមតាំងគោក ឈ្នះក្រុមអាណា ចក្រទួលគោក ៣-០, ក្រុម HHK ឈ្នះក្រុមកូនខ្មែរ ៨-៣ ស្របពេលដែល ក្រុម V.Trian ប្រកួត ចាញ់ ក្រុម RFL នៅក្នុងលទ្ធផល ០ទល់៣៕

ដោយ ហេង ណាលីន