ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ី និងចិនពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការខាងយោធា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — អគ្គមេបញ្ជាការរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov បានជួបប្រជុំជាមួយប្រធាន​នាយកដ្ឋាន​ បុគ្គលិករួមនៃគណៈកម្មការយោធាកណ្តាល​ចិន លោក Li Zuocheng នៅទីក្រុង​មូស្គូ។ ក្នុងអំឡុងពេលកិច្ចចរចានោះដែរ ពួកមន្រ្តីយោធាបានពិភាក្សាគ្នាពីការពង្រីកកិច្ច​សហប្រតិ​បត្តិការ​យោធាទ្វេភាគី។

អគ្គបញ្ជាការបុគ្កលិកបាននិយាយថា ថ្ងៃនេះ ខ្ញុំផ្តល់កិច្ចពិភាក្សាគ្នាពីទស្សនវិស័យនានា​ក្នុងការពង្រីក នឹងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចទំនាក់ទំនងទ្វេភាគីរបស់យើង ដោយរួម​បញ្ចូល​ទាំងការធ្វើសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ស្តីពី​ស្ថានការណ៍នៅក្នុងតំបន់សំខាន់ៗលើពិភពលោក។

តាមលោក Gerasimov​ បានឱ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១ហើយ​របស់​លោក Li Zuocheng ដែលបានបង្ហាញនូវលក្ខណៈពិសេសពីធម្មជាតិ នៃទំនាក់ទំនងរុស្ស៊ី-ចិន​ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពជាដៃគូ​និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត។

លោកបានកត់សម្គាល់ថា ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំរុស្ស៊ី និងចិន កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលថ្មីមួយ​ ក្នុងកម្រិតខ្ពស់ដែល​មិនធ្លាប់មានពីមុនមក​ហើយបានក្លាយជាកត្តាគន្លឹះថ្មីមួយ ក្នុងការធ្វើឱ្យប្រសើរឡើង​នូវ​សន្តិភាព និងសន្តិសុខជាអន្តរជាតិ។

អគ្គមេបញ្ជាការរុស្ស៊ីបានបន្ថែមទៀតថា​ យើងបាននឹងកំពុងចូលរួមជាពិសេស ដើម្បីធ្វើ​ឱ្យសម្រេចបានដល់ការអនុម័តនូវកិច្ចព្រមព្រៀងនានា។ សមាសភាពជាគន្លឹះនៃកិច្ចសហប្រតិ​បត្តិការ​របស់យើងនៅក្នុងវិស័យយោធា គឺកិច្ចសហប្រតិបត្តិការនៃអគ្គបញ្ជាការបុគ្គលិករបស់​ប្រទេសទាំងពីរ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )