ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីការទូតចិន និងរុស្ស៊ីពិភាក្សាគ្នាពីមធ្យោបាយនានា ក្នុងការដោះស្រាយបញ្ហានៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីសម័យប្រជុំ​ជាទៀងទាត់មួយនៃកិច្ចពិគ្រោះយោបល់ ស្តីអំពីសន្តិសុខនៅក្នុងតំបន់អាស៊ីភាគឦសានថា រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក អ៊ី ហ្គោម៉ូកូឡូវ និងសមភាគីចិនរបស់លោក លោក Kong Xuanyou បានពិភាក្សាគ្នាពីស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ។

សេចក្តីថ្លែងការណ៍បានប្រកាសថា ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោត​លើស្ថាន​ការណ៍​​ថ្មីៗនៅលើឧទ្វីបកូរ៉េ និងទស្សនវិស័យសម្រាប់ការដោះស្រាយបញ្ហា ការសម្រេច​ចិត្តជាជំហានៗរួមគ្នាបន្ថែមទៀតដើម្បីអនុវត្តដំណើរការក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានការណ៍ក្នុងតំបន់ តាមរយៈកិច្ចពិគ្រោះយោបល់ និងកិច្ចចរចានានារវាងភាគីទាំងពីរដែលមាន​ជាប់ពាក់ព័ន្ធ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )