Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
លោក ស៊ី សន្យានាំយកផលប្រយោជន៍ឱ្យដល់ប្រជាជន តាមរយៈការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ស៊ី សន្យានាំយកផលប្រយោជន៍ឱ្យដល់ប្រជាជន តាមរយៈការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi jinping ) បានគូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការឱ្យបានហ្មត់ចត់នឹងរឹងមាំនៅក្រោមការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ ( BRI ) ដើម្បីឱ្យមានផល ប្រយោជន៍ដល់ប្រជាជននៅក្នុងបណ្តាប្រទេសដែលបានចូលរួម ព្រមទាំងកសាងសហគមន៍មួយដែល មានអនាគតដូចគ្នាមួយសម្រាប់មនុស្សជាតិ ។

លោក ស៊ី ដែលក៏ជាអគ្គលេខាធិការគណៈកម្មាធិការកណ្តាលផងដែរនោះ បានថ្លែងទៅកាន់សន្និ សីទមួយ ដែលបានធ្វើឡើងនៅក្នុងមហាសាលប្រជាជន ក្នុងក្រុងប៉េកាំងដែលកត់សម្គាល់ខួបលើកទី៥ នៃ BRI ។

លោក ស៊ី បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែង ដើម្បីអនុវត្ថន៍នូវការសន្ទនាគ្នានឹងការពិគ្រោះយោបល់គ្នា ការចូលរួមចំណែករួមគ្នាមានផលប្រយោជន៍ដូចគ្នា , កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ, ធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញនូវជំនឿទុកចិត្តទៅវិញទៅមកខាងនយោបាយ, ការធ្វើសមាហរណកម្មសេដ្ឋកិច្ច, ការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាមួយបណ្តា ប្រទេសខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីជំរុញការផ្តួចផ្តើមគំនិតនេះមួយជំហានម្តងៗ, ការបញ្ចេញនូវស្នាដៃ ។

កាលពីក្នុងសរទរដូវឆ្នាំ ២០១៣ នៅក្នុងប្រទេសកាហ្សាក់ស្ថាននិងឥណ្ឌូណេស៊ី លោក ស៊ី បានស្នើធ្វើការកសាងផ្លូវសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច ព្រមទាំងផ្លូវសូត្រសមុទ្រសតវត្សទី២១… ការផ្តួចផ្តើមគំនិតខ្សែ ក្រវ៉ាត់និងផ្លូវសម្រាប់ពាក្យបំព្រួញ។
លោក ស៊ី បានសង្គត់ធ្ងន់ថា ការផ្តួចផ្តើមគំនិតនេះនឹងធ្វើជាដំណោះស្រាយមួយសម្រាប់ប្រទេស ចិន ដើម្បីចូលរួមនៅក្នុងការបើកចំហនិងកិច្ចសហប្រតិបត្តការជាសកល, ការធ្វើឱ្យប្រសើរអភិបាលកិច្ច សេដ្ឋកិច្ចជាសកល,ការជំរុញការអភិវឌ្ឍនិងវិបុលភាពរួម ព្រមទាំងកសាងសហគមន៍មួយ ដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ ។

លោកបាននិយាយថា ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសខ្សែក្រវ៉ាត់ និងផ្លូវមានលើសពី៥ទ្រីលានដុល្លារ ហើយការវិនិយោគដោយផ្ទាល់នៅខាងក្រៅមានជាង ៦០ពាន់លានដុល្លារ ដែលបង្កើតការងារក្នុងស្រុកបានជាង ២០០.០០០៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )