ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនឹងចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ាន(ASEAN)

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ការិយាល័យរបស់លោកបាននិយាយនៅថ្ងៃអង្គានេះថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង​នឹងចូលរួមកិច្ចប្រជុំនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន​ ដែលនឹង​ប្រព្រឹត្ត​ទៅនៅប្រទេសសិង្ហបុរី នាដើមសប្តាហ៍នេះដើម្បីពិភាក្សាពីមធ្យោបាយនានា ក្នុងការរឹត​ចំណង​ទាក់ទងខាងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយប្លុកដែលកំពុងមានការលូតលាស់​ឆាប់រហ័យ។

លោក Kim Hyun-chong នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃព្រហស្បតិ៍ ដល់​ថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំនៃបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អាស៊ាន+បី (កូរ៉េខាង​ត្បូង ចិន និងជប៉ុន) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត ហើយនិងភាពជាដៃគូសេដ្ឋកិច្ចដែល​កាន់​តែ​ប្រសើរ​ឡើង​នៅក្នុងតំបន់​(RCEP)។

RCEP គឺជាខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏សំខាន់មួយ រវាង​ប្រទេស​ជាសមាជិកាអាស៊ានទាំង១០ និងប្រទេសចំនួន៦ផ្សេងទៀត ដែលអាស៊ានបានចុះ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់មានដូចជា៖ ប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌា អូស្រ្តាលី និងប្រទេស នូវែលសេឡង់។

ក្រសួងបាននិយាយថា ចំណុចសំខាន់របស់ទីក្រុងសេអ៊ូលចំពោះផ្នែកពាណិជ្ជកម្មនោះ នឹងស្វែងរកមធ្យោបាយនានាដើម្បីពង្រីកចំណងទាក់ទង ជាមួយប្លុកសេដ្ឋកិច្ចក្នុងតំបន់ នឹង​ជាការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយទៅនឹងការកើនឡើង​នូវការ​ការពារនិយមនៅក្នុងភាពទន់ខ្សោយនៃជម្លោះពាណិជ្ជកម្ម រវាងអាមេរិក​ និងចិននោះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )