ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

​អង្គការសហប្រជាជាតិចង់ឲ្យមានការកាត់ទោសនាយទាហ៊ានរបស់ប្រទេសមីយ៉ាន់ម៉ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៨.០៨.១៨)

​យោងតាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមមន្ត្រីស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ
បានទាមទារឲ្យយកនាយទាហ៊ានមួយចំនួនរបស់ប្រទេសមីយ៉ាម៉ា ទៅកាត់ទោស
ចំពោះការទទួលខុសត្រូវរបស់នាយទាហ៊ានទំាងនោះ នៅពេលដែលមានការសម្លាប់រង្គាល
និងការរំលោភលើស្រ្តីដែលជាជនជាតិឥស្លាមរ៉ូហីងយ៉ា ។

ក្រុមមន្ត្រីស៊ើបអង្កេត បានបញ្ចេញនូវរបាយការណ៍របស់ខ្លួនជាលើកដំបូង
ដែលបានសុំឲ្យអង្គការសហប្រជាជាតិ ដាក់ទោសទៅលើក្រុមនាយទាហ៊ាន
ដែលទទួលខុសត្រូវលើប្រតិបត្តិការប្រឆំាងនឹងជនជាតិឥស្លាមរ៉ូហីងយ៉ា ក្នុងប្រទេសមីយ៉ាម៉ា
ដែលអាចនឹងធ្វើឲ្យប្រទេសនេះ ត្រូវងាកឆ្ងាយពីប្រទេសផ្សេង ៗ ​ទៀត ។

ក្រុមមន្ត្រីស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មការលក់អាវុធ
ទៅឲ្យរដ្ឋាភិបាលមីយ៉ាម៉ា និងដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ព្រមទាំងបង្កើតតុលាការមួយ
ដើម្បីដាក់ទោសអ្នកទំាងឡាយដែលជាប់សង្ស័យនៅក្នុងឧក្រិដ្ឋកម្មប្រល័យពូជាសាសន៍នោះ
ឬក៏បញ្ជូនទៅតុលាការឧក្រិដ្ឋនៅទីក្រុងឡាអេ ។​