ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិចារណកថា៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់គឺផ្តួចផ្តើមបង្កើតដោយសម្ដេចតេជោ ហ៊ុន សែន ជាយន្ដការថ្មីមួយចូលរួមឆ្លើយតបនិងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបង្កើត “ឧត្តមប្រឹក្សាពិគ្រោះ និង ផ្ដល់យោបល់” នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ ក្នុងកិច្ច ពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងប្រធានគណបក្សនយោបាយចំនួន ១៥ ដែលមិនបាន ឈ្នះអសនះនៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតកន្លងទៅ ដែលជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មី មួយទៀត ដើម្បីឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជាតិកម្ពុជាទាំងមូល។


អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា “ឧត្តមប្រឹក្សាពិគ្រោះ និង ផ្ដល់យោបល់” គឺជាយន្ដការថ្មីមួយ ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជា ពលរដ្ឋកម្ពុជាទាំងមូល ដែលវាមិនមែនជាផ្ដល់ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។

នៅក្នុងកិច្ចពិគ្រោះយោបល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើក ឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ យើងអាចចូលរួមកសាង ប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេការបោះឆ្នោត២០២២​ នឹងមកដល់។ សម្ដេចតេជោបានបញ្ជាក់ថា “ការអញ្ជើញមកជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍ នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ ហើយក៏មិនមែនជាផលប្រយោជន៍របស់រាជ រដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា”។

សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតនិងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផល ប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់”។

ឯកឧត្តម ផៃ ស៊ីផាន បានពន្យល់ថា ភារកិច្ចឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ រួមមាន៖ ទី១៖ ផ្តួចផ្តើមគំនិត ឬ ផ្តល់មតិនៅលើការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិ បាល(ធាតុចូល)។ ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល មុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអាណត្តិ ធ្វើញត្តិជូនព្រឹទ្ធសភា តតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ ចូលរួមផ្តល់យោ បល់ដល់នាយករដ្ឋមន្រ្តី ចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយក រដ្ឋមន្រ្តី។ ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

ចំពោះសមាសភាព និងយន្តការ របស់ “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” រួម មាន៖ទី១. សមាសភាពដោយស្ម័គ្រចិត្តមកពីគណបក្សដែលបានចូលរួមបោះឆ្នោតនីតិកាល ទី៦ជា មួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។ ទី២. គណបក្សនីមួយៗ មានតំណាង២រូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី។ទី៣. ប្រធាន ឧត្តមក្រុម ប្រឹក្សាគឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែម្តង​ តាមលេខរៀងបញ្ជី បោះឆ្នោត។ ទី៤. ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈ រដ្ឋមន្រ្តី និងមន្រ្តី ម្នាក់មកពីគណបក្សនីមួយៗ។ ទី៥. លេខាធិការដ្ឋាន និងកន្លែងប្រជុំ ស្ថិតនៅក្នុង វិមានសន្តិភាព។

ចំណែក កិច្ចដំណើរការ នៃ”ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” គឺ ប្រជុំមួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន។ ប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬជាការចាំ បាច់របស់នាយករដ្ឋមន្រ្តីធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី ហើយឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់ អនុលោមតាមអាណត្តិរបស់ រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងកិច្ចពិគ្រោះ យោបល់​ បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមបង្កើត “ឧត្តមប្រឹក្សាពិគ្រោះ និង​ផ្ដល់យោបល់” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឡើយតែប្រធានគណបក្សខ្មែរសាធារណៈរដ្ឋ លោក លន់ ឬទិ្ធ ដែលសុំទៅពិគ្រោះយោបល់ជាមួយសហសេវិករបស់ខ្លួនសិន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជាឈ្នះឆ្នោតក្នុងអាណត្តិទី៦នេះ ធ្លាប់បានបញ្ជាក់ថា នៅក្នុងអាណត្តិថ្មី សម្តេចចង់ប្រមូលនូវរាល់ធនធានទាំងអស់ មករួមគ្នា អភិវឌ្ឍន៍ជាតិ។ ការបង្កើតកិច្ចពិគ្រោះយោបល់នេះ ដើម្បីបានស្តាប់នូវគំនិតយោបល់ពីមេដឹក នាំគណបក្សនយោបាយនានា “យកធ្វើជាធាតុចូល” ហើយក៏ដើម្បីផ្តល់ឱកាសឱ្យគណបក្ស នយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តែមិនទទួលបានអាសនៈនៅក្នុងរដ្ឋ សភានោះ បានចូលរួមកែលំអគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ ចង្អុលបង្ហាញដល់ រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថែមទៀត ពីព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍ វិជ្ជមានល្អៗច្រើន សម្រាប់ចូលរួមកសាងជាតិ។ នេះក៏ជាការបង្ហាញឱ្យឃើញថា យើងរួប រួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិយ៉ាងពិតប្រាកដតាមគន្លងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ យើងជឿជាក់ដោយមោទនភាពថា «ឧត្តមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ដែលផ្តួចផ្តើមដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានស្វាគមន៍ដោយគណបក្ស នយោបាយនានា ដោយមើលឃើញផលប្រយោជន៍ជាតិនិងប្រជាជនជាធំនោះ បានបង្កើតនូវ វប្បធម៌បង្រួបបង្រួមកម្លាំងសាមគ្គីជាតិ ឯកភាពជាតិខ្មែរតាមគន្លងប្រជាធិបតេយ្យ ប្រមូលផ្តុំនូវ កម្លាំងធនធានមនុស្ស ដើម្បីរួមគ្នាកសាងជាតិនិងបម្រើប្រជាជនកម្ពុជា ហើយជាការបង្ហាញនូវ វប្បធម៌ថ្មី និងភាពចាស់ទុំខាងនយោបាយដែលជួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំថែម ទៀត៕

ប្រភព៖ វិទ្យុជាតិកម្ពុជា