ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអ្នកជំនាញស័្មគ្រចិត្តមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន និងសាកលវិទ្យាល័យ បើកសិក្ខាសាលាស្តីពីការតម្រង់ទិស ជំនាញសិក្សា និងការងារ

AKP សៀមរាប ថ្ងៃទី២៧ ខែសីហា ឆ្នំា២០១៨ —

ក្រុមអ្នកជំនាញស្ម័គ្រចិត្តមកពីស្ថាប័នចំនួន៣ រួមមាន លោក ហឿន សំនៀង នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន ជាអតីតនិស្សិតសិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក លោក ពុយ គា ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ (AUPP) និងជា អ្នកឆ្លើយឆ្លងព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ ប្រចាំទីក្រុងភ្នំពេញ និងលោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុន អៀង គ្រុប ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានស្ម័គ្រចិត្តធ្វើ ជាវាគ្មិន ចែករំលែកនូវ បទពិសោធន៍ របស់ខ្លួន ក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសជំនាញ និងការងារ ដល់យុវសិស្ស នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ ឃុត សៅ