ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមតាលីបង់បង្ខំមនុស្ស៦០០គ្រួសារឱ្យចាកចេញពី លំនៅដ្ឋាននៅអាហ្វហ្កានីស្ថានខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — សមាជិកម្នាក់របស់ក្រុមប្រឹក្សាថ្នាក់ខេត្ត លោក ហ្វារ៉ាណាស់ប៉ាមីរី បាននិយាយពីថ្ងៃអាទិត្យថា ពួកសកម្មប្រយុទ្ធតាលីបង់បានបង្ខំគ្រួសារចំនួន៦០០នៅក្នុងស្រុក Arghang Khaw នៃខេត្តបាដាកសាន ប្រទេសអាហ្វហ្កានីស្ថានភាគខាងជើងឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ។


​លោក ប៉ាមីរ៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ពួកឧទ្ទាមតាលីបង់ នៅក្នុងយុទ្ធវិធីថ្មីមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ពួកគេ ព្រមទាំងធ្វើឱ្យប្រជាជនភ័យស្លន់ស្លោនៅក្នុងខេត្តបាដាកសាន នោះបាន បង្ខំគ្រួសាចំនួន៦០០នៅក្នុងស្រុក Arghang Khaw ឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។

តាមមន្ត្រីនោះឱ្យដឹងថា គ្រួសារដែលផ្លាស់ប្តូរទីកន្លែងបានផ្លាស់ទីកន្លែង ទៅកាន់ស្រុកដែលនៅជិតខាង ព្រមទាំងធានីខេត្តហ្វៃហ្សាបាដ ។ លោក ប៉ាមីរ៉ា បាននិយាយថា មានតែ២៥០គ្រួសារប៉ុណ្ណោះនៃប្រជាជនដែលផ្លាស់ប្តូរទីកន្លែងបានភៀសខ្លួនទៅនៅក្នុងស្រុក Shegnan ដោយលោកនិយាយបន្ថែមថា គ្រួសារដែលផ្លាស់ប្តូរទីកន្លែងដោយបង្ខំទាំងអស់បាននឹងកំពុងរស់នៅក្នុងទុគ៌តភាព ។

ដោយបញ្ជាក់ពីការផ្លាស់ប្តូរទីកន្លែងដោយបង្ខំនៃគ្រួសារនានា ដែលធ្វើឡើងដោយពួកតាលីបង់ នោះប្រធានផ្នែកជនភៀសខ្លួននៅក្នុងខេត្តបាដាកសាន លោក អាប់ឌុល វ៉ាហ៊ីដ តាយ៉េប៊ី បាននិយាយថា កិច្ចខិតខំប្រឹងប្រែងបានដំណើរការទៅហើយ ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់គ្រួសារដែលផ្លាស់ប្តូរទី កន្លែង ។ ពួកសកម្មប្រយុទ្ធតាលីបង់ ដែលត្រួតត្រាផ្នែកនានានៃខេត្តបាដាកសាន មិនទាន់បាន​ធ្វើអត្ថាធិប្បានៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )