ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក មូន ​នឹងសម្របសម្រួលកិច្ចព្រមព្រៀង​រវាង អាមេរិក និងកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូលជាមួយលោក គីម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — មន្រ្តីមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ិន ហាក់ដូចជានឹងចង់ស្វែងរកដើម្បីសម្របសម្រួល​នូវរបកគំហើញថ្មីមួយនៅក្នុងកិច្ច​ចរចា​រវាងអាមេរិក និងកូរ៉េខាងជើងនៅពេលដែលលោក​ធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង​សម្រាប់កិច្ចប្រជុំកំពូលមួយ​ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន។


ទីប្រឹក្សាប្រធានាធិបតី​បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់លោក មូន នៅក្នុង​ការ​រីក​ចម្រើនជាក់ស្តែងមួយ ដែលបានជាប់គាំងនូវកិច្ចចរចានានាស្តីអំពីការធ្វើមិនឱ្យ​មាននុយ​ក្លេអ៊ែរ បន្ទាប់ពីការលប់ចោលនៃដំណើរទស្សនកិច្ចរបស់មន្រ្តីការបរទេសអាមេរិក លោក ម៉ិក​ ពុំពីអូ ទៅកាន់កូរ៉េខាងជើង​ដែលបានគ្រោងទុកសម្រាប់សប្តាហ៍នេះ។

មន្រ្តីមួយរូប មកពីការិយាល័យប្រធានាធិបតី ចេអុងវ៉ាដា បាននិយាយនៅពេលដែល​គេបានសួរអំពីការប្រែប្រួលដែលអាចកើតមានចំពោះដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក មូន ​បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានហៅតាមទូរស័ព្ទភ្លាប់ៗឱ្យផ្អាកដំណើរទស្សនកិច្ចរបស់លោក​ពុំពីអូកាលពីថ្ងៃសុក្រនោះថា ខ្ញុំជឿជាក់លើតួនាទីរបស់​ប្រធានា​ធិបតី​លោក មូន បានក្លាយជាមានសារសំខាន់ធំជាងមុន​។

លោក ត្រាំ បានលើកឡើងពីភាពកំសោយមួយនៃដំណើរការជាក់ស្តែងដែលគួរឱ្យទុកចិត្តបានចំពោះការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះ។ លោក មូន បានគ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅខែក្រោយនេះ សម្រាប់អ្វី​ដែល​នឹងអាចហៅបានថា ជាកិច្ចប្រជុំកំពូលទ្វេភាគីលើកទីបីរបស់លោក​ជាមួយលោក គីម។ ដំណើរទស្សនកិច្ចនេះ កាលពីមុន​ត្រូវបានគេគ្រោងធ្វើបន្ទាប់ពីមន្រ្តីការទូតជាន់ខ្ពស់អាមេរិក៕

(ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )