ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្សជិត ៣.០០០ នាក់ត្រូវចាប់ខ្លួនពីបទមនុស្សឃាតក្នុងប្រទេសប្រេស៊ីល​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៧.០៨.១៨)

ប្រេស៊ីល៖ យោងតាមស្ថិតិដែលចេញផ្សាយកាលពីថ្ងៃសៅរ៍កន្លងមកនេះដោយកងកម្លាំងប៉ូលីសរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា មានមនុស្សជិត ៣.០០០ នាក់ក្នុងនោះមានយុវជនពេញវ័យចំនួនប្រមាណ ២.៦០០ នាក់ និងអនីតិជនចំនួន ៣៤០ នាក់ត្រូវបានចាប់ខ្លួន ពីបទមនុស្សឃាត និងប្រព្រឹត្តអំពើហឹង្សានានា នៅតាមខេត្តទូទំាងប្រទេស ។

ទៅភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសប្រេស៊ីល ដែលបាននិយាយថាកងកម្លំាងប៉ូលីសចំនួន ៧.៨០០ នាក់បានចូលរួមក្នុងប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួនជនឧក្រិដ្ឋ
ទំាងនោះ ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នសន្តិសុខរបស់ប្រទេសប្រេស៊ីលកាលពីដើមខែនេះ ប្រទេសប្រេស៊ីលមានអត្រាឃាតកម្មឡើងខ្ពស់បំផុត នៅក្នុងឆ្នំា ២០១៧ ដោយបានកើនឡើងចំនួន ៣ ភាគរយ
បើប្រៀបទៅឆ្នំា ២០១៦ ។