ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសរុស្សីគ្រោងនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ីអិនអិន (២៧.០៨.១៨)

រុស្សី៖ ប្រទេសរុស្សី គ្រោងនឹងធ្វើសមយុទ្ធយោធានៅខែក្រោយនេះដែលត្រូវបានគេចាត់ទុកថាជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតចាប់តំាងពីការដួលរលំនៃសហភាពសូវៀតមក ។

ទូរទស្សបរទេសបានស្រង់សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃចន្ទនេះដោយក្រសួងការពារប្រទេសរុស្សី និងប្រទេសចិន ​ដែលបាននិយាយថាទាហ៊ានរាប់ពាន់នាក់មកពីប្រេសចិន និងប្រទេសម៉ុងហ្គោលី ត្រូវគេរំពឹងថា
នឹងចូលរួមក្នុងសមយុទ្ធនោះ ដែលនឹងធ្វើឡើងនៅក្នុងតំបន់ស៊ីប៊ីរី ហើយមានឈ្មោះថា “វ៉ុស្តុក
២០១៨”​ ។

សមយុទ្ធយោធា “វ៉ុស្តុក ២០១៨”​ នេះ ជាសមយុទ្ធដ៏ធំ បន្ទាប់ពីសមយុទ្ធ ហ្សាប៉ាដ ៨១ (Zapad –
៨១) ក្នុងឆ្នំា ១៩៨១ ដែលតាមឯកសាររបស់ទីភ្នាក់ងារចារកម្មកណ្តាលរបស់អាមេរិក ហៅកាត់ថា
ស៊ីអាយអេ បានឲ្យដឹងថា មានទាហ៊ានចំនួន ១៥០.០០០ នាក់បានចូលរួមនៅក្នុងសមយុទ្ធហ្សាប៉ាដ
៨១ រួមទាំងរថពាសដែក កាំភ្លើងធំ និងយន្តហោះប្រយុទ្ធជាច្រើនគ្រឿង ។​