ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចចៅហ្វាវាំងគង់ សំអុលបាន ថ្លែងអំណរគុណដល់សមាជិកនិងប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ

កំពង់ឆ្នាំងៈសម្តេចចៅហ្វាវាំងគង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ទី២៥ ខែសីហា ២០១៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីក្រុមការងារថ្នាក់កណ្តាលខេត្តក្រុងស្រុកឃុំសង្កាត់សរុបចំនួន៨០៨នាក់។

មានប្រសាសន៍សំណេះសំណាល សម្តេចចៅហ្វាវាំងគង់ សំអុល បានថ្លែងអំណរគុណដោយផ្ទាល់ជូន ដល់សមាជិកសមាជិកាទាំងអស់ ដែលបានបោះឆ្នោតគាំទ្រផ្តល់ជ័យជំនះជូនគណបក្សប្រជា
ជនកម្ពុជា ទទួលបានលទ្ធផលល្អជោគជ័យ។

សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានផ្តាំផ្ញើដល់ឯកឧត្តមលោកជំទាវលោកលោកស្រីក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង ស្រុកនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះដល់មូលដ្ឋានដោះស្រាយបញ្ហាដែលជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ត្រូវបន្តពង្រឹងនិងពង្រីកសមាជិកបក្សនៅគ្រប់មូលដ្ឋានដើម្បីឈានទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ឆ្នា២០២៣
អោយទទួលបានជោគជ័យដូចនិតិកាលទី៦នេះ។

តាមរបាយការណ៍របសមឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈប្រជាពលរដ្ឋមានក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៣១០.៩៥៤នាក់,បានទៅបោះឆ្នោតសរុបចំនួន២៧១.៦៤៥នាក់ ក្នុងនោះខេត្តកំពង់ឆ្នាំងមាន​១៤គណបក្សចូលរួមប្រកួតប្រជែងនិងមាន៤អាសនៈ។ តាមលទ្ធផលផ្លូវការណ៍ដែល គ.ជ.បបានប្រកាសជាផ្លូវការណ៍ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន១៩៣.៤៧៤សំលេងស្មើនិង៧៥,៨០ភាគរយកើនបានចំនួន៥០.២៧០សំលេងបើប្រៀបធៀបនិងឆ្នាំ២០១៧ គឺនិតិកាលទី៦នេះគណបក្សប្រជាជនទទួលបាន៤អាសនៈលើ៤អាសនៈ៕