ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែ សីហា ឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តនៅខែ សីហា

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃ សុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨ នៅសាលប្រជុំ”គ”សាលាខេត្តកំពង់ឆ្នាំង មានបើកកិិច្ចប្រជុំគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែ សីហា ឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តនៅខែបន្ទាប់ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សា និងជាប្រធាន គ.ក.ស.ក ខេត្តកំពង់ឆ្នាំង,លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក, ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យ អង្គការដៃគូអភិវឌ្ឍន៍នានា សមាជិក គ.ក.ស.ក ខេត្ត និងក្រុង/ស្រុកទាំង៦ ។

លោកជំទាវ តុង ណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង បានលើកឡើងពីទិសដៅផែនការសកម្មភាពដើម្បីគាំទ្រកិច្ចការស្រ្តី និងកុមារខេត្តគឺដើម្បីចូលរួមចំណែកកាត់បន្ថយ អំពើហឹង្សាក្នុងគ្រួសារ ដោះស្រាយនូវបញ្ហាប្រឈមនានាមួយចំនួន និងតម្រូវការរបស់ស្រ្តី កុមារ និងជនងាយរងគ្រោះដើម្បីដោះស្រាយឱ្យទាន់ពេលវេលា ។