ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ សីហា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១៣ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ សីហា ឆ្នាំ២០១៨ និងលើកទិសដៅបន្ត ខែកញ្ញា ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ, លោកប្រធាន អនុប្រធានការិយាល័យជំនាញ,ប្រធាន អនុប្រធានការិយាល័យ ដនសភ ក្រុង/ស្រុក, ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធទាំង៣ក្រុម ព្រមទាំងមន្ត្រីរាជការ សរុបចំនួន ២៦ រូប (ស្រី ០៥រូប) ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-ជម្រាបជូនពីគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត
២-សភាពការរួមនៃការងារខែសីហា និងការងារចំពោះមុខ
៣-របាយការណ៍ការងារ និងបញ្ហាប្រឈម របស់ការិយាល័យជំនាញនីមួយៗ
៤-ទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ ២០១៨។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានធ្វើការណែនាំដល់ការិយាល័យជំនាញ ព្រមទាំងការិយាល័យ ដនដភ ក្រុង/ស្រុកទាំង ៨ នូវលិខិតមួយចំនួនដូចជា៖
ក-លិខិតលេខ ១៨៩៧ ដនស/អរប ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបញ្ចូលឱ្យដំណើរការតាមយន្តការអង្គភាពច្រកចេញ-ចូលតែមួយរាជធានី ខេត្ត។
ខ-លិខិតលេខ ២០១៧ ដនស/អសដភ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុអនុលោមតាមអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ។
គ-លិខិតលេខ១៩៧៤ ដនស/អសដភ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីតម្រូវការនៃគំនូសប្លង់ទីតាំងដី សម្រាប់បំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ។
ឃ-លិខិតលេខ២០១៨ ដនស/អសដភ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីវិធានការថែរក្សា និងការពារបង្គោលប្រថពីវិភាគគ្រប់ប្រភេទដែលបានកសាងរួច។
ង-លិខិតលេខ០៣៩ សសរ ចុះថ្ងៃទី០៦ ខែមិថុនា ស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិការ ។
ច-លិខិតលេខ១៩៣០ ដនស/គដនជ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ដីអំពីការកំណត់កម្ពស់ជាន់នីមួយៗនៃអគាររោងចក្រវាយនភណ្ឌ ។