ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមកែវពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង៖ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ ឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តនៅខែបន្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងលោក-លោកស្រី ប្រធានការិយាល័យចំណុះមន្ទីរចូលរួមផងដែរ ។

ឯកឧត្តម កែវ ពៅ ក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់ត្រូវសហការសាមគ្គីគ្នា កត្តាសំខាន់ត្រូវបន្តបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា, ផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមគ្រប់រូបភាពអោយប្រជាពលរដ្ឋយល់ និងចូលរួមគោរពអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោហ៊ុនសែន ថ្ងៃនេះថ្ងៃស្អែកសួមកុំអោយមានគ្រោះថ្នាក់ដោយចរាចរណ៍