ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង​ បានចុះពិនិត្យមើលសមិទ្ធផលនានា និងការទទួលផលរបស់ប្រជាពលរដ្ឋ នៃគម្រោងដែលស្ថិតនៅក្នុងឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ នៅថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង​ បានចុះពិនិត្យមើលសមិទ្ធផលនានា និងការទទួលផលរបស់ប្រជាពលរដ្ឋ នៃគម្រោងដែលស្ថិតនៅក្នុងឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានលោកស្រី Hanna Leena តំណាងគណៈប្រតិភូហ្វាំងឡង់ អមដំណើរដោយ​ លោក​ ប្រាក់ សោភ័ណ្ឌ នាយកសាខា និងមន្ត្រីសាខា ហើយក៏បានជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋចំនួន ៥០នាក់ នៅសាលាបុណ្យ ភូមិក្នុង ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងនាម​កញ្ញា តំណាងឱ្យគណៈប្រតិភូហ្វាំងឡង់ គឺបានសម្តែងក្តីសប្បាយរីករាយនិងរំភើបយ៉ាងក្រៃលែង ដោយកញ្ញាលើកឡើងថា គម្រោងគឺពិតជាបានឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះសហគមន៍ដែលបានយកចិត្តទុកដាក់ដើម្បីឱ្យមាននិរន្តរភាពនៃសកម្មភាពក្នុងសហគមន៍ ៕