Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
ក្រសួងវប្បធម៌កំណត់កាលបរិច្ចេទបឋមរបស់ប្រាសាទចតុម្មុខ ក្រោយពីជួសជុលរួច – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងវប្បធម៌កំណត់កាលបរិច្ចេទបឋមរបស់ប្រាសាទចតុម្មុខ ក្រោយពីជួសជុលរួច

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអាជ្ញាធរ ជាតិអប្បរា ព្រមទាំងបណ្តាអង្គការអន្តរជាតិនានា នៅថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានជួបប្រជុំឆ្លងយោបល់ បច្ចេកទេស ស្តីពីការជួសជុលប្រាសាទចតុម្មុខ នៅប្រាសាទបាកាន ឬព្រះខ័ន កំពង់ស្វាយ។
កិច្ចប្រជុំនោះបានកំណត់ចំណុចសំខាន់ៗដូចជា៖ ទី១. ការកំណត់កាលបរិច្ចេទបឋម របស់ប្រាសាទចតុម្មុខ, ទី២. ការរៀបចំគម្រោងពង្រឹងបន្ថែមរចនាសម្ព័ន្ធ ប្រាសាទចតុម្មុខ ដំណាក់កាលចុងក្រោយ ដោយមានការចូលរួមពីបណ្តាអង្គការអន្តរជាតិជួសជុលប្រាសាទ និងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរអប្បរា រួមទាំងមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ប្រាសាទចតុម្មុខ នៅក្នុងចង្កោមប្រាសាទបាកាន ឬព្រះខ័ន កំពង់ស្វាយ ស្ថិតនៅភូមិតា សែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទើបនឹងជួសជុលរួចនាពេលថ្មីនេះ។ ប្រាសាទចតុម្មុខនេះ គឺមានអាយុកាលប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរតូច ឬអង្គរវត្តដែរ៕

ដោយ ណយ នឿន