ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីសន្តិសុខថ្នាក់ខ្ពស់អាម៉េរិកនិងរុស្ស៊ីចាប់ផ្តើមធ្វើការពិភាក្សានៅក្រុងហ្សឺណែវ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — កិច្ចប្រជុំមួយរវាងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជន អាបូលតុន ( John R . Bolton ) និង លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី លោក នីកូឡៃប៉ាទ្រូសេវ ( Nikolai Patrushev ) បានចាប់ផ្តើមនៅទៅក្រុងហ្សឺណែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
កិច្ចប្រជុំដែលបានធ្វើឡើងនៅពេលមានការដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីងតោន លើក្រុងមូស្គូនោះ គេរំពឹងថា នឹងមានរយៈពេលជាច្រើនម៉ោង ហើយសន្និសីទសារព័ត៌មានមួយធ្វើឡើងដោយលោកបូល តុនត្រូវបានគេគ្រោងធ្វើបន្ទាប់ពីកិច្ចប្រជុំនេះ ។

មន្ត្រីម្នាក់មកពីបេសកកម្ម ស.រ.អា ក្នុងទីក្រុងហ្សឺណែវ បាននិយាយថា កិច្ចប្រជុំបិទទ្វារនេះ គឺជាការធ្វើបន្តមួយពីកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរពូទីន (Vladimir Putin ) ក្នុងទីក្រុងហែលស៊ីនគី កាលពីខែកន្លងទៅ ។

កាលពីដើមសប្តាហ៍នេះ លោក បូលតុន បានប្រាប់ពួកអ្នកយកព័ត៌មានថា លោក បានគ្រោងធ្វើ ការពិភាក្សាគ្នានៅឯកិច្ចប្រជុំនោះអំពីបញ្ហាដ៏ទូលំទូលាយមួយ ដែលអាចបើកចំហរឡើងសម្រាប់ការពិ ភាក្សាគ្នារវាងក្រុងវ៉ាស៊ីងតោន និងក្រុងមូស្គូ ជាពិសេសការពិភាក្សាគ្នាពីស្ថានការណ៍ក្នុងប្រទេសស៊ីរី និងតួ នាទីអ៊ីរ៉ង់នៅទីនោះ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បាននិយាយនៅមុននេះថា បញ្ហាបច្ចុប្បន្នមួយ ចំនួន ស្តីពីរបៀបវារជាអន្តរជាតិក៏ដូចជាសេចក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាម៉េរិកនៅក្នុងវិស័យ សន្តិសុខត្រូវបានគេគ្រោងធ្វើការពិភាក្សាគ្នា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)