ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានការវាយប្រហារដោយកាំបិតនៅជាយក្រុងប៉ារីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិន​អិន​ (២៤.០៨.១៨)

បារាំង៖ យោងតាមប៉ូលីសបារាំងបាននិយាយថាមនុស្សមានពីរនាក់បានស្លាប់និងម្នាក់រងរបួសធ្ងន់នៅក្នុងការវាយប្រហារដោយកាំបិតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីស។

ប៉ូលិសបានប្រាប់ឲ្យដឹងថាជនល្មើសត្រូវបានសម្លាប់ហើយ។បន្ទាប់ពីការវាយប្រហារជនល្មើសបានរត់ចូលទៅក្នុងផ្ទះដើម្បីលាក់ខ្លួន។ ភ្លាមៗនោះគេបានចាកចេញមកវិញនិងគំរាមកំហែងប៉ូលីសមុនពេលបាញ់សម្លាប់ ។

អាជ្ញាធរមិនទាន់បានផ្តល់ការចង្អុលបង្ហាញណាមួយអំពីមូលហេតុនៃការវាយប្រហារនេះទេ។
តែបើយោងតាមទូរទស្សន៍របស់បារាំង បញ្ហានេះអាចជាជម្លោះក្នុងគ្រួសារ ។