ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កុមារ ២២ នាក់និងស្ត្រី ៩ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសយេម៉ែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៤.០៨.១៨)

យេម៉ែន៖ តាមរបាយការណ៏ពីទីភ្នាក់ងារសារព័ត៌មានសាបាបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាយ៉ាងហោចណាស់មានកុមារ ២២ នាក់និងស្ត្រី ៩នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតទៅលើជំរុំនៃគ្រួសារដែលផ្លាស់ប្តូរទីលំនៅនៅភាគខាងត្បូងនៃទីក្រុងហូដេដា (Hodeidah) ដែលជាកំពង់ផែសមុទ្ររបស់ប្រទេសយេម៉ែន។

ទីភ្នាក់ងារព័ត៌មាននេះបានបន្តទៀតថាការវាយប្រហារតាមអាកាសបានកើតឡើងនៅពេលល្ងាចហើយបានតម្រង់គោលដៅចំជំរុំជនភៀសខ្លួនតែម្តង។

សម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតមិនទាន់ចេញសេចក្តីអត្ថាធិប្បាយណាមួយអំពីការវាយប្រហារតាមអាកាសនោះទេ។កាលពីថ្ងៃទី ៩ខែសីហាក៏មានការវាយប្រហារដោយយន្តហោះទ័ពអាកាសលើរថយន្តក្រុងមួយស្ថិតនៅភាគខាងជើងប្រទេសយេម៉ែនដែលបានសម្លាប់មនុស្សអស់ ៥១ នាក់ក្នុងនោះមានកុមារ ៤០ នាក់ផងដែរ។