ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូ សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្យសមិទ្ធកម្មលើការអនុវត្តក្របខណ្ឌលទ្ធផល ប្រចាំឆ្នាំ២០១៧ ដែលមានចែងក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។

រូបថត៖ ទទក