ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្រូវរបស់ប្រជាកសិករ ខេត្តរតនៈគិរី រងផលប៉ះពាល់ គ្រោះធម្មជាតិជាង២ពាន់ហិកតា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ធីណា ឌីណេ រូបថត លោក ចន ណារិទ្ធ៖

មន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករ នៅតាមដង​ទន្លេសេសាន ខេត្តរតនៈគិរី រងផលប៉ះ​ពាល់ដោយ​គ្រោះធម្មជាតិ​ជាង២​ពាន់​​​ហិកតា។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្ត​រត​នៈ​គិរី បានប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី២១ ខែសីហានេះថា ដំណាំស្រូវ​ដែល​រងផលប៉ៈពាល់ជាង ២ពាន់ហិកតានេះ នៅតាមដងទន្លេ ត្រូវបាន​លិច​លង់ដោយសារទឹកជំនន់ទន្លសេសានមានការហក់ឡើង។ លោកថា មន្ទីរ​បាន​សហការជាមួយមន្រ្តីជំនាញ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅ​តាម​តំបន់ដែលរងខួចខាត ដើម្បីដោះស្រាយជួយប្រជាកសិករ។
លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ដំណាំស្រូវដែល​រងផល​ប៉ៈ​ពាល់នេះ មិនបានខូចទំាងស្រុងនោះទេ ក៏អាចទទួលបានផល​មួយ​ចំនួន​ផង​​ដែរ ៕