ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្ទៃដីដាំដុះដំណាំដំឡូមីក្នុងខេត្តរតនៈគិរី កើនជាង២ពាន់ហិកតា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ធីណា ឌីណេ រូបថត លោក ចន ណារិទ្ធ៖

មន្ទីរជំនាញ​​ បានឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំដំឡូមីក្នុងខេត្តរតនៈគិរី កើន​ជាង​​​​២ពាន់ហិកតា ។កំណើននេះ ក្រោយពីប្រជាកសិក​រងាកទៅ​ចាប់​អា​រម្មណ៍​​​ដំណាំកសិកម្មមួយនេះ បន្ទាប់ពីការបង្កបង្កើនផលស្រូវ។

លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ​ខេត្តរត​នៈ​គិរី បានបញ្ជាក់ថា ប្រជាកសិករកំពុងនាំគ្នាដាំដំណាំដំឡូង​មីនៅ​ទូ​ទាំង​ខេត្ត ក្រោយពីបានដាំដុះដំណាំស្រូវរួចរាល់។


ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា លោកបានឱ្យដឹងថា ការចាប់អារម្មណ៍​របស់​ប្រ​ជា​កសិករក្នុងការដាំ ដំណាំកសិកម្មមួយនេះ គឺដោយសារប្រ​ជាកសិករ​មើល​ឃើញថានៅឆ្នាំនេះ ដំឡូងមីនៅលើទីផ្សារអាចមានតំលៃខ្ពស់ ខណៈដើម​ទុន​លើការដាំដុះ និងថែទាំង ត្រូវបានចំណាយតិច គួបផ្សំនឹងការព្យាករ​អា​កាស​ធាតុ និងរបបទឹកភ្លៀងក្នុងឆ្នាំនេះ អំណោយផលសម្រាប់ការប្រក​បរបរ​​កសិ​កម្មផ្សេងៗ។


លោកបានបន្តថា ប្រជាកសិករដែលដាំដំឡូងមី ភាគច្រើនដាំ​តាមស្រុក​ក្រុង​ជាប់ព្រំដែន ហើយប្រភេទដំឡូងមីដែលប្រជា​កសិករក្នុងខេត្តនេះ​និយមដាំ​នោះគឺ ប្រភេទពូជដាំក្នុងស្រុក និងប្រភេទពូជទិញពីប្រទេសថៃ។

ប្រធានមន្ទីរជំនាញរូបនេះ បញ្ជាក់ទៀតថា ផលដំណាំដំឡូងមីនៅ​ទូទាំង​ខេត្តរតនគិរី មិនរងផលប៉ះពាល់ដោយគ្រោះធម្មជាជាតិ និងស្វត​ល្អិតបំ​ផ្លាញ​នោះទេ។
កាលពីឆ្នាំទៅ តម្លៃដំឡូងមីស្រស់ ដែលប្រជាកសិករប្រមូលផលបាន គឺ​លក់​បានតម្លៃ៣០០រៀល ក្នុងមួយគីឡូក្រាម ចំណែកដំឡូមីស្ងួតវិញ ក្នុង​មួយ​គី​ឡូ គឺលក់ក្នុងតម្លៃ៦០០រៀល៕