Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
មន្ត្រីជំនាញ អះអាងថា ផ្លូវលេខ៥៩២ ចាប់ពីភ្លើងស្តុបរង្វង់មូលទួលគោក ទៅភ្ជាប់ជាមួយផ្លូវលេខ៥៩៨ មិនមានការកកស្ទះចរាចរណ៏ទៀតទេ បន្ទាប់ពីពង្រីកទទឹងធំទូលាយ និងអ៊ុតកៅស៊ូរួច – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជំនាញ អះអាងថា ផ្លូវលេខ៥៩២ ចាប់ពីភ្លើងស្តុបរង្វង់មូលទួលគោក ទៅភ្ជាប់ជាមួយផ្លូវលេខ៥៩៨ មិនមានការកកស្ទះចរាចរណ៏ទៀតទេ បន្ទាប់ពីពង្រីកទទឹងធំទូលាយ និងអ៊ុតកៅស៊ូរួច

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវលេខ ៥៩២ តភ្ជាប់ពីស្តុបអតីតរង្វង់មូលទួលគោក ឆ្លងកាត់ភ្លើងស្តុបផ្សារ មាន់អាំង និងវិទ្យាល័យ ឥន្ទ្រទេវី ទៅផ្លូវលេខ៥៩៨ ដែលតែងមានការកកស្ទះចរាចរណ៏នោះ មិនមានការកកស្ទះដូចមុនទៀតទេ បន្ទាប់ពីពង្រីកទទឹង៥ម៉ែត្របន្ថែមទៀត គឺសរុបទទឹង១៤ម៉ែត្រ ធំទូលាយជាងមុនឆ្ងាយ ។

លោក បន្តថា បន្ទាប់ពីស្ថាបនាពង្រីកគ្រឹះថ្នល់ និងអ៊ុតកៅស៊ូស្រទាប់ទី១រួច នៅថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូស្រទាប់ទី២ នៅផ្លូវលេខ ៥៩២ ចាប់ពីអតីតរង្វង់មូលទួលគោក ដល់ផ្លូវលេខ ៥៩៨ ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ចំពោះការងារស្ថាបនាពង្រីកគ្រឹះថ្នល់ខាងក្រោម និងអ៊ុតកៅស៊ូនាពេលនេះ ទទួលម៉ៅការ ដោយក្រុមហ៊ុន CCES ដែលបានចាប់ផ្តើមពីខែមិថុនា និងបញ្ចប់នៅអំឡុងខែកញ្ញានេះ មានប្រវែង ១.៧១០ម៉ែត្រ ទទឹង១៤ម៉ែត្រ ខណៈផ្លូវនេះ ពីមុនមានទទឹងតែ៩ម៉ែត្រប៉ុណ្ណោះ ដែលត្រូវពង្រីក ទទឹង ២,៥ម៉ែត្រសង់ខាងបន្ថែមទៀត គឺសរុប ១៤ម៉ែត្រ ចាប់ពីស្តុបអតីតរង្វង់មូលទួលគោកឆ្លងកាត់ភ្លើងស្តុបផ្សារមាន់អាំង ឡើងទៅវិទ្យាល័យឥន្ទ្រទេវី និងភ្ជាប់ទៅផ្លូវលេខ៥៩៨តែម្តង ។

លោក សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីពង្រីក និងអ៊ុតកៅស៊ូរួច ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមផ្លូវនេះ នឹងមិនមានការកកស្ទះចរាចរណ៏ដូចមុនទៀតទេ ប៉ុន្តែសុំឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៏ផងដែរ ៕