ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ៖ ចង់លុបចោលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ប៉ុន្តែអាចធ្វើឡើង​ទៅបានបន្ទាប់ពីការរំសាយនុយក្លេអ៊ែរតែប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់លុបចោលការ​ដាក់​ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង​ ប៉ុន្តែអាចធ្វើឡើងទៅបានលុះត្រារបបមួយនេះ​បាន​រំសាយ​ចោលនូវអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក ត្រាំ បានថ្លែងបែបនេះទៅកាន់អ្នកគាំទ្រ​របស់លោក នៅក្នុងការជួបជុំគ្នាមួយនៅទីក្រុង Charleston រដ្ឋ Virginia ភាគខាងលិច កាលពី​ល្ងាចថ្ងៃអង្គារ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីរ តនាគារបានប្រកាសពីការដាក់ទណ្ឌកម្មថ្មី​លើពាណិជ្ជកម្មខុសច្បាប់របស់កូរ៉េខាងជើង។

វាគឺជាលើកទីបីហើយនៅក្នុងខែនេះ ដែលទីក្រុងវ៉ាស៊ីងតោន​បានដាក់ទណ្ឌកម្មប្រឆាំង​នឹងទីក្រុងព្យុងយ៉ាង ដោយបង្ហាញពីការប្តជ្ញាចិត្តរបស់អាមេរិក ក្នុងការបង្កើនការដាក់សម្ពាធ​ទៅលើរបបមួយនេះ របស់ដល់ខ្លួនរំលាយអាវុធនុយក្លេអ៊ែរប្រកបដោយជោគជ័យ។ កាល​សប្តាហ៍កន្លងទៅ មេដឹកនាំកូរ៉េខាងជើងលោក​ គីម ជុង-អ៊ុន​បានចេញនូវសារថ្កោលទោស​ដោយផ្ទាល់ខ្លួនមួយ ប្រឆាំងនឹងយុទ្ធនាការដាក់ទណ្ឌកម្មជាអន្តរជាតិ ដោយនិយាយថា កងកម្លាំង​សត្រូវទាំងនេះ បាននឹងកំពុងព្យាយាម ក្នុងការរារាំងដល់ពលរដ្ឋកូរ៉េ តាមរយៈការ​ដាក់​ទណ្ឌកម្មទុច្ចរិត​និងការទប់ស្កាត់។

លោក ត្រាំ បានរំលឹកឡើងវិញ​ពីសំខាន់របស់លោក ពីកិច្ចប្រជុំកាលពីខែមិថុនា កន្លង​ទៅ​ជាមួយលោក គីម នៅក្នុងប្រទេសសិង្ហបុរី កន្លែងដែលអ្នកទាំងពីរ បានព្រមព្រៀងគ្នា​ដើម្បីបង្កើត​ទំនាក់ទំនងថ្មីមួយ នឹងធ្វើការងារឆ្ពោះទៅរកការបញ្ចប់ការធ្វើមិន​ឱ្យមាននុយក្លេ​អ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្នុងការប្តូរទៅនឹងការធានានូវផ្នែកសន្តិសុខពីអាមេរិក។

កូរ៉េខាងជើងបានទទួលយកនូវជំហានមួយចំនួន ក្នុងការរុះរើកន្លែងសាកល្បងម៉ាស៊ីន​មីស៊ីល​មួយ ហើយគេបានដឹងថា មានតែកន្លែងសាកល្បងនុយក្លេអ៊ែរមួយប៉ុណ្ណោះរបស់ខ្លួន។​ ប៉ុន្តែពួកជំនាញនិយាយថា ជំហានទាំងនោះ គឺពិបាកនឹងធ្វើការផ្ទៀងផ្ទាត់ ដោយសារគ្មាន​អ្នកត្រួត​ពិនិត្យពីខាងក្រៅ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )